ដោយ គង់ សូរិយា
ភ្នំពេញ៖ ួនជាង ុមហ៊ុនCEO Master Club បានបង្កើនសមាជិកភាពរហូតដល់ ៦៧០នាក់ និងមានក្រុមហ៊ុនជាសមាជិកជាង១០០០ក្រុមហ៊ុន ដែលបាននិងកំពូងប្រកបអាជីវកម្មនៅកម្ពុជា។
លោក អោម សេងបូរ៉ា ស្ថាបនិកនិងជាអគ្គនាយកនៃ CEO Master Club និងវិទ្យាស្ថានCEO បានមានប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីរាត្រីសមោសជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2018 កាលពីពេលថ្មីៗនេះថា CEO Master Club ជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រង ចាត់ចែងស្ថាប័នអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានភាពរឹងមាំ។
-->

ជាក់ស្តែងគិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០១៨ នេះ CEO Master Club កើនសមាជិកសរុបចំនួន ៦៧០នាក់ ដែលកំពុងបើកដំណើរការអាជីវកម្មជាង ១០០០ក្រុមហ៊ុន និងចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋចំនួនជាង ៣០,០០០នាក់។
លោក អោម សេងបូរ៉ា បានបន្តថា “បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅក្នុងស្រុកឲ្យមានភាពរឹងមាំ។ លោកបន្តថា “ដើម្បីសេដ្ឋកិច្ចជាតិរ៉ឹងមាំឆាប់រហ័ស ត្រូវតែជ្រោមជ្រែង បង្វឹកសហគ្រិនក្នុងស្រុកអោយខ្លាំងពូកែ។
ដើម្បីសម្រេចនូវបេសកកម្មនេះ ទាមទារឲ្យមានការអនុវត្តន៍លើផ្នែកចំនួនសំខាន់ៗ ដូចជា ទី១ ការធ្វើបែបនេះគឺបានបង្កើតផលិតផល សេវាកម្មឆ្លើយតបតម្រូវការរបស់សង្គមជាតិ ទី២ បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន ទី៣ ចូលរួមចំណែកកសាងគុណភាពធនធានមនុស្សបានច្រើន និងទី៤ ចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជម្រុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនបានឆាប់រហ័ស និងរឹងមាំយូរអង្វែង៕