សម្តេចតេជោ៖ វិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាជួបភាពមិនច្បាស់លាស់

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានងើបឡើងវិញល្អប្រសើរ តែវិបត្តិសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាជួបភាពមិនច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ”យើងកំពុងសម្លឹងឆ្ពោះទៅរកអនាគតសេដ្ឋកិច្ច ដែលអាចមានកំណើនលើសពី៥ភាគរយ ជាមួយអតិផរណាដែលអាចគ្រប់គ្រងបាន ជាមួយនិង ប្រាក់ចំណូលរដ្ឋ ក៏ទទួលបានកាន់តែខ្ពស់ ដែលត្រឹមតែ៤ខែ យើងសម្រេចបាន៥០ភាគរយនៃពន្ឋដាផ្ទៃក្នុង”។

 

សម្តេចបន្តថា  “យើងបារម្ភ​ពីសភាពការណ៍​​​នៅអ៊ុយក្រែន​ វាបង្កើតនូវបញ្ហាភាពមិនច្បាស់លាស់មួយសម្រាប់យើង។ IMF កំពុងទំលាក់ការព្យាករណ៍នៃកំណើនសកល។ ឥណ្ឌាចាប់ផ្តើមហាមឃាត់ការនាំចេញស្រូវសាលី។ […] តាមការព្យាករណ៍ទុកឱ្យហើយ២០២៣ អាចជាមានវិបត្តិស្បៀង ដើរទន្ទឹមនឹងវិបត្តិថាមពល ដែលកំពុងកើតស្រាប់ទៅហើយ”។​

សម្តេចថ្លែងបន្តថា “បើគិតពីតម្លៃប្រេងនៅអាមេរិកថ្លៃជាងកម្ពុជា តម្លៃប្រេងនៅអឺរ៉ុបកាន់តែពិបាកទៀត។ បើសិនជារុស្ស៉ីកាត់ផ្តាច់ឧស្ម័នទៀត នោះអឺរ៉ុបនឹងកាប់ឈើដុតអុស។ […] បញ្ហានៅលើពិភពលោកមានភាពស្មុគស្មាញ ដែលមានផលប៉ះពាល់មកដល់យើង។ ទន្ទឹមកូវីដមិនទាន់ជាប់​ រឿងមួយដែលប៉ះពាល់ធំធេង គឺរុស្ស៉ី និងអ៊ុយក្រែននឹងហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here