ដោយ គង់ សូរិយា
ភ្នំពេញ៖ តើធ្វើដូចម្តេចដើម្បីក្រុមហ៊ុនរបស់ខ្លួនជោគជ័យលើស១០០ឆ្នាំ? វាជាសំនួរធំមួយ ដែលអ្នកធ្វើអាជីវកម្មត្រូវប្រឈមនិងឆ្លើយតបបញ្ហានេះ ប៉ុន្តែអ្នកជំនាញជប៉ុនបានបង្ហើបពីគន្លឹះជោគជ័យនេះ។
លោក HIDEO OKUBO អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មហ្វវ៉លបានមានប្រសាសន៍ឲ្យដឹងក្នុងកម្មវិធីចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងអាជីវកម្មឲ្យបានជោគជ័យនាព្រឹកថ្ងៃទី២៤ តុលានេះថា គន្លឹះដែលអាចទទួលភាពជោគជ័យនិងក្រុមហ៊ុនអាចឈរជើងបានយូរអង្វែង គឺថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវសម្រេចថា អ្វីដែលត្រូវដូរគឺត្រូវដូរ ហើយអ្វីដែលមិនត្រូវដូរគឺមិនត្រូវដូរ ដែលអាចនិយាយបានថា ជាគោលការណ៍ក្រុមហ៊ុន ឬជាទស្សនវិស័យរបស់ក្រុមហ៊ុន គឺដាច់ខាតមិនដូរ ដោយត្រូវបន្តវេនរាប់ឆ្នាំនិងជំនាន់ទៅមុខទៀត ហើយអ្វីដែលខានមិនបានគឺភាពច្នៃប្រឌិត ដែលក្រុមហ៊ុនមិនត្រូវធ្វើអ្វីដែលជាដដែលៗនោះទេ តែត្រូវមានភាពច្នៃប្រឌិតជានិច្ច ដើម្បីឲ្យសមស្របទៅតាមជំនាន់នីមួយៗ បើមិនដូច្នោះទេគឺអាចនឹងចាញ់គេ និងដួលរលំ។