ដោយ:លាងហួរ
ចិន ៖ ទិន្នផលធ្យូងថ្មប្រចាំថ្ងៃ របស់ប្រទេសចិន ក្នុងខែមេសា បានកើនឡើង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជំរុញដោយការបញ្ជាទិញរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនការផ្គត់ផ្គង់ ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល ខណៈបរិមាណនេះបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតនៅក្នុងខែមីនា។
-->
ទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញ កាលពីថ្ងៃចន្ទថា ប្រទេសចិន ដែលជាប្រទេសផលិតធ្យូងថ្មលំដាប់កំពូលរបស់ពិភពលោក បានជីកយករ៉ែប្រេងកាតចំនួន៣៦២,៨លានតោន កាលពីខែមុន ស្មើនឹង ១២.០៩លានតោនក្នុងមួយថ្ងៃ។
នោះធៀបនឹងកំណត់ត្រា១២,៧លានតោន ក្នុងមួយថ្ងៃ ក្នុងខែមីនា និង១០,៧៤លានតោន ក្នុងមួយថ្ងៃកាលពីឆ្នាំមុន។ ទិន្នន័យដដែលបានបង្ហាញថា ផលិតកម្មក្នុងអំឡុង ខែមករាដល់ខែមេសា មានចំនួន ១,៤៥ពាន់លានតោន ខ្ពស់ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុន១១ភាគរយ។
ប្រទេសចិនមានបំណងបង្កើនទិន្នផលធ្យូងថ្មប្រចាំថ្ងៃ លើសពី១២,៦លានតោន និងកសាងសារពើភ័ណ្ឌជាតិ ចំនួន៦២០លានតោន ដើម្បីធានាថាមានការផ្គត់ផ្គង់គ្រប់គ្រាន់។

រដ្ឋាភិបាលក៏បានជំរុញឱ្យតំបន់ ដែលពឹងផ្អែកភាគច្រើនលើធ្យូងថ្មនាំចូល ឱ្យចុះកិច្ចសន្យាបន្ថែមទៀត រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ជាមួយអ្នកផលិតធ្យូងថ្មក្នុងស្រុក ដើម្បីធានាការផ្គត់ផ្គង់៕
ធនាគារកណ្តាលរបស់ប្រទេសចិនបាននិយាយថា ដើម្បីគាំទ្រដល់ទិន្នផលកាន់តែច្រើន ខ្លួនបានបែងចែកប្រាក់កម្ចីបន្ថែមចំនួន១០០ពាន់លានយ័ន(១៤.៧ ពាន់លានដុល្លារ) ដែលការផលិត ការស្តុកទុក និងការទិញធ្យូងថ្មដោយរោងចក្រថាមពល។