សារ​វិជ្ជមាន​ពី​ម​ជ្ឈឹ​ម​បូព៌ា៖ គូ​វ៉ែត​សន្យា​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​គូ​វ៉ែត​បាន​អះអាងថា គូ​វ៉ែត​នឹង​បន្ត​កិច្ចសហការ និង​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​នាពេល​ខាងមុខនេះ។

លោកស្រី Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​រដ្ឋ​គូ​វ៉ែត បាន​មានប្រសាសន៍​ក្នុងជំនួប ជាមួយ​សម្តេច​អ​គ្គមហាព​ញ្ញាច​ក្រហេង សំរិន​ប្រធានរដ្ឋសភាជាតិ​នា​ព្រឹក​ថ្ងៃទី២៥ តុលា​នេះ​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែ​ល្អប្រសើរ​ថែមទៀត។ មួយវិញទៀត គឺ ដើម្បី​មក​ធ្វើការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការចុះ​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​កម្ពុជា ទៅ​បំរើ​ការងារ​នៅក្នុង​ប្រទេស​គូ​វ៉ែត ដោយ​ក្នុងនោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ក្នុង​បញ្ជូន​ពលករ​កម្ពុជា​ចំនួន៥ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើកដំបូង​នៅ​ប្រទេស​គុយ​វ៉ែត​នៅក្នុង​ឆ្នាំ២០១៩ខាងមុខនេះ។

លោកស្រី​បន្តថា នៅពេលដែល​លោកស្រី​ត្រឡប់​ទៅកាន់​មាតុប្រទេស​វិញ លោកស្រី នឹង​ស្នើរ​ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​គូ​វ៉ែត មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ ដើម្បី​ព​ង្រី​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​កម្ពុជា​ព្រោះ​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សក្តានុពល​ខ្ពស់​ក្នុង​ផ្នែក​សេដ្ឋកិច្ច។

ជាការ​ឆ្លើយតប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោកជំទាវ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​នៃ​រដ្ឋ​គូ​វ៉ែត​នៅ​កម្ពុជា​នាពេលនេះ បាន​នាំមក​នូវ​កាលានុវត្តភាព​ថ្មី នៃ​ការបន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា-គូ​វ៉ែត ដែលមាន​ជាង២០ឆ្នាំ​មកនេះ ឲ្យ​កាន់តែ រឹងមាំ​ថែមទៀត ។

សម្តេច​បន្តថា​កន្លងមក រដ្ឋសភា​កម្ពុជា​បានអនុម័ត​ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី វិស័យ​ផ្លាស់ប្តូរ​ហត្ថពល​កម្មរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋ​គូ​វ៉ែត​កន្លងទៅ ក្នុង​ការផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះថា រដ្ឋ​គូ​វ៉ែត​ត្រូវការ​កំលាំង​ពលកម្ម ហើយ​ពលករ​កម្ពុជា ក៏ត្រូវ​ការប្រាក់​ចំណូល ដើម្បី​រួមចំណែក​អភិវឌ្ឍ​ទាំងអស់គ្នា។

តាមរយៈ​លោកជំទាវ​រដ្ឋមន្ត្រី សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គូ​វ៉ែត និង​វិនិយោគិន​គូ​វ៉ែត មក​ធ្វើ​ទេសចរណ៍​កំសាន្ត ឬ​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ពីព្រោះ​កម្ពុ​ជាមាន​សក្តានុពល​ច្រើន​វិស័យ ដែលជា​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​បរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here