ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសហការជាមួយនឹងអ្នកអភិឌ្ឍន៍ និងអ្នកសាងសង់លំនៅដ្ឋាន ផ្តល់ភាពងាយស្រួលសម្រាប់ប្រាក់កម្ចី ដល់អ្នកមានបំណងក្នុងការទិញលំនៅដ្ឋានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដើម្បីធ្វើអោយទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសនេះមានសន្ទុះឡើងវិញ។
យោងតាមការចុះផ្សាយរបស់កាសែត Myanmar Times បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានបំណងទិញលំនៅដ្ឋានធ្វើជាកម្មសិទ្ធិ មិនមានលទ្ធភាពកាន់លុយក្នុងដៃទៅទិញនោះទេ ខណៈកំណើនអ្នកស្វែងរកទិញលំនៅឋានកាន់តែកើនឡើង ។ ដូច្នេះហើយបានជាធនាគារនៅក្នុងប្រទេសមួយនេះ បង្កភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចីក្នុងពេលវេលាសមស្របបំផុត ដោយបានផ្តល់ការបង់រំលោះ រយៈពេល១៥ សម្រាប់ការទិញលំនៅដ្ឋានផ្ទះល្វែង និង២៥ឆ្នាំសម្រាប់ការទិញខុនដូ តែត្រូវបង់៣០ភាគរយមុនទៅធនាគារ។ បន្ទាប់ពីបង់រួចចំនួនពីរទៅបួនសប្តាហ៍ អ្នកទិញទាំងនោះនឹងអាចរើទៅរស់នៅបានក្នុងផ្ទះនោះបាន។