ដំណឹងល្អ! ក្រុមហ៊ុនបរទេសមួយគ្រោងបោះទុន៨៦លានដុល្លាវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គីសនី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុម Shandong Wangeng Energy Technology Co.,LTD គ្រោងបោះទុន ៨៦លានដុល្លា អាមេរិក ស្នើរសុំវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គីសនីលើ២ខេត្ត គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ២៥ ខែតុលានេះ តំណាងក្រុមហ៊ុនមួយនេះ បានគូសបញ្ជាក់អំពីគោលដៅ និង លទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គីសនីដើរដោយថាមពលនុយគ្លេអ៊ែរ និងការបង្កើត ថាមពលអគ្គីសនីដោយការច្នៃសំណល់ ថាមពលអគ្គីសនីដោយកង្ហារខ្យល់ ថាមពលអគ្គីសនីដោយ ជីវឧស្ម័ន ថាមពលអគ្គីសនីដោយជីវម៉ាស់ ក៏ដូចជាការកសាងបណ្តាញអគ្គីសនី។


ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុននោះ ក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធាន ដែលមាន ការគិតគូពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំនុចសូន្យចំពោះផលប៉ះពាល់ឧស្ម័ន បញ្ចេញចោលទៅបរិយាកាស។
លោករដ្ឋមន្ត្រី បានគាំទ្រ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ និងការកែច្នៃ គឺជាគោលដៅសំខាន់ដែកក្រសួងត្រូវជំរុញឱ្យមានការអនុវត្ត ស្របតាម បច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។ លោករដ្ឋមន្ត្រី ក៏បានស្នើរឱ្យមានការគិតគូអំពីតម្លៃ នៃការលក់ថាមពលដែលបម្លែងពីសំរាម និងអគ្គិសនីដែលផលិតបានមកត្រូវលក់នៅកន្លែងណា ព្រោះ ជាផ្នែកមួយ ដើម្បីចូលរួមក្នុងវិស័យបរិស្ថាន។


លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងបរិស្ថាន ក៏បាននិងកំពុងយក ចិត្តទុកដាក់កម្រិតគោលនយោបាយក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់រឹថ សំរាម ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃនិងការប្រើប្រាស់ឡើងវិញ តាមរយៈការសហការជាមួយ ក្រុមហ៊ុនទទួលទិញអេតចាយ ក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យ សុខភាព សោភណ្ឌភាព នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការរស់នៅរបស់ប្រជាជនកាន់តែ ប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here