ដោយគង់ សូរិយា
ភ្នំពេញ: ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានអះអាងថា នៅដើមឆ្នាំ២០១៩ខាងមុខនេះ ក្រុមអ្នក
វិនិយោគិនមកពីអឺរ៉ុប នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់ច្រើនថែមទៀត ក្នុងការប្រកួតប្រជែងស្មើភាពគ្នា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាស្តីពីពន្ធដារ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុប(EUROCHAM) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨កន្លងមកថា តាមរយៈការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ របស់អគ្គនាយកដ្ឋនាពន្ធដារ ការររៀបចំវេទិការសាធារណៈស្តីពីពន្ធដារ គិតមកដល់ពេលនេះបានរៀបចំ៤លើក រួចមកហើយ ដើម្បីគាំទ្រដល់វិស័យឯកជន ដើម្បីពង្រីកនូវការប្រកួតប្រជែងស្មើភាពគ្នា ប្រកបដោយតម្លាភាព ស័ក្តសិទ្ធភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំជាដើម។