ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំលំដាប់ទី២របស់ពិភពលោក គឺ CREC បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយស្ថានទូតចិន លើ់ផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន។
ថ្នាក់ដឹកនាំមូយរូបនៃក្រុមហ៊ុននេះ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោក Wang Yiuping ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន CREC បាន និងកំពុងទស្សនកិច្ចនៅកម្ពុជា ដោយលោកបាននិងកំពុងពិភាក្សា និងសុំការណែនាំពីស្ថានទូតចិននៅកម្ពុជា ពីគំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងគំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប សៀមរាបប៉ោយប៉ែត និងគំរោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុផងដែរ។
លោកបន្តថា “ទោះជាយ៉ាងណាព៌តមានលំអិត និងលទ្ឋផលនៃកិច្ចពិភាក្សានេះទទួលបានផ្លៃផ្កាយ៉ាងដូចម្តេច ខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ”។ លោកបន្ថែមថា “លោក Wang Youping នឹងកបញ្ចប់ទស្សនកិច្ចនៅកម្ពុជានៅថ្ងៃពុធ ទី២៤ ឧសភាស្អែកនេះ”។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំាពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា លោកមិនបានដឹងព៌តមាននេះនៅឡើយទេ ហើយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ CREC នឹងមិនមានជំនួប ជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីឬយ៉ាងណា លោកមិនអាចបញ្ជាក់បានទេ ព្រោះពេលនេះលោកកំពុង ស្ថិតនៅប្រទេសស្វីសជាមួយសម្តេចតេជោ។
លោកបន្តថា “បើលោក Wang វិលត្រលប់ទៅវិញនៅថ្ងៃពុធ នឹងមិនមានជំនួបជាមួយឯកឧត្តមទេសរដ្ឋមន្រ្តីទេ ហើយការសិក្សាពីផ្លូវល្បឿនលឿន និងគំរោងផ្លូវរថភ្លើងល្បឿនលឿន ខ្ញុំមិនមានព៌តមានលំអិតទេ”៕