ដោយៈ ស៊ីវ ម៉េង
ភ្នំពេញ: បណ្តាអ្នកវិនិយោគមកពីបណ្តាប្រទេសចំនួន៤ និងកោះតៃវ៉ាន់ ក្រុងហុងកុងនឹងចូលរួមសិក្ខាសាលាស្តីពីគ្មានព្រំដែនសំរាប់អាជីវកម្មអចលនទ្រព្យ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានសរសររលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននាថ្ងៃទី២៥ ឧសភានេះថា នៅថ្ងៃសៅរ៌ ២៨ ឧសភា ២០២២ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់ នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ក្រុមការងារ KW Cambodia, KW Thailand & KW Vietnam នឹងបង្កើតសិក្ខាសាលារួមគ្នាមួយអំពី “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនទ្រព្យនៅកម្ពុជា ថៃ និងវៀតណាម ដោយមានការចូលរួមពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៌អចលនទ្រព្យកម្ពុជា៨០នាក់ មកពីថៃ១០នាក់ មកពីវៀតណាម១០នាក់ ព្រមទាំងមកពីតៃវ៉ាន់ ហុងកុង និងសឹង្ហបុរី។
លោកបន្តថា សិក្ខាសាលាខាងលើ នឹងប្រើប្រាស់ភាសាអង់គ្លេសជាភាសាគោល ហើយបើអ្នកឧកញ៉ាឧកញ៉ា លោកជំទាវ និងលោកអ្នក ដែលជាម្ចាស់អាជីវកម្មនៅកម្ពុជា ចាប់អារម្មណ៌ចូលរួម សូមទាក់ទងមកលោក តារា 011 96 2000 ឬលោក សំណាង 089 96 2000 ដើម្បីទទួលបានការចូលរួមជាពិសេស៕