ដោយៈលាងហួរ
ឥណ្ឌាៈ រដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា លោកHardeep Singh Puri បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos កាលពីថ្ងៃអង្គារថា តម្លៃប្រេងឆៅ១១០ដុល្លារក្នុងមួយបារ៉ែល មិនមាននិរន្តរភាពទេ ដោយសារពិភពលោក ប្រឈមនឹងវិបត្តិតម្លៃថាមពល ដែលកំពុងរួមចំណែកដល់ការកើនឡើងអតិផរណាពិភពលោក។

-->
តម្លៃប្រេងបានកើនឡើងនៅឆ្នាំនេះ ដោយប្រេងឆៅ Brent ឡើងដល់១៣៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែមីនា ដែលជាតម្លៃមួយដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក ក្រោយពីមានការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលធ្វើឱ្យមានការព្រួយបារម្ភ អំពីតម្រូវការផ្គត់ផ្គង់កាន់តែមានខ្លាំង។
ខណៈដែលប្រទេសជុំវិញពិភពលោក រងផលប៉ះពាល់ពីបញ្ហាអតិផរណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា លោក Piyush Goyal បានមានប្រសាសន៍ថា អតិផរណាស្បៀង នៅក្នុងប្រទេសអាស៊ីខាងត្បូងគឺស្ថិតក្នុង “កម្រិតដែលអាចគ្រប់គ្រងបាន”។

លោកGoyal ក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌាផលិតបានគ្រប់គ្រាន់ នូវផលិតផលស្រូវសាលី សម្រាប់ការប្រើប្រាស់ក្នុងស្រុក ខណៈដែលប្រទេសមួយចំនួន កំពុងប្រឈមនឹងការខ្វះខាត ដោយសារការឡើងថ្លៃដែលបណ្តាលមកពិអតិផរណាលើពិភពលោក៕