ដោយ វុត្ថា
ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំរយៈពេល ០៣ថ្ងៃ ក្នងកំឡងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា ទេសចរណ៍វប្បធម៌ ជាច្រើនដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការៀបចំសិក្ខាសាលា ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ខាងមុខនេះ ដោយមានសមាសភាពចូលរួមពីគណៈប្រតិភូក្រសួងទេសចរណ៍ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុក។