វិភាគៈការបោះឆ្នោតជាមួយនឹងគុណតម្លៃ និងការរក្សាមូលដ្ឋានអភិវឌ្ឍន៍ជាតិផ្តើមចេញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ

0

ដោយៈយិន លាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជា បានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដោយក្តីសង្ឃឹម និងស្នាមញញឹម ដែលពួកគេចង់បានការអភិវឌ្ឍមូលដ្ឋានរបស់ពួកគេរីកចម្រើនបន្តទៀត។

មូលដ្ឋានសុខសន្តិភាព នាំមកនូវស្នាមញញឹម និងការអភិវឌ្ឍ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួម ក្នុងការកសាងជាតិរបស់ពួកគេ ដើម្បីសម្រេចបានវិបុលភាពបន្ថែមទៀត ហើយពួកគេបានមើលឃើញយ៉ាងប្រត្សក្រនូវ “ការអភិវឌ្ឍជាតិមួយ” ដែលធ្លាប់បានរងភាពខ្ទេចខ្ទាំ ដោយសារសង្រ្គាមរាប់រយឆ្នាំកន្លងមក។

អរគុណនិងតម្លៃសន្តិភាព

ពាក្យអរគុណសន្តិភាព និងតម្លៃនៃសន្តិភាព មានតម្លៃ “មិនអាចកាត់ថ្លៃបាន”ក្នុងសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេធ្លាប់ឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ទឹកភ្នែក ឈាមក្លាយជាស្ទឹងកាលពី៤០ឆ្នាំមុន។

បើទោះមានការអំពាវនាវ និងលើកឡើងពីភាពអវិជ្ជមានរបស់មនុស្សមួយក្រុមទាក់ទងនឹងការបោះឆ្នោតនេះក្តី ក៏ប្រជាពលរដ្ឋខ្មែរប្រមាណ៨០ភាគរយបានចេញទៅបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដែលមូលដ្ឋានៃទិន្នន័យនេះ បានសបញ្ជាក់ឲ្យឃើញច្បាស់ថា “ប្រជាពលរដ្ឋបានផាត់ក្រុមប្រឆាំងចេញពីចិត្តរបស់ពួកគេ” រួចទៅហើយ ដោយសារទី១ ពួកគេមិនមើលឃើញអ្វី ដែលមានសារៈប្រយោជន៍ ដែលក្រុមប្រឆាំងផ្តល់ឲ្យពួកគេ ទី២ ពួកគេបានស្គាល់ពីចរិក និងសន្តានរបស់ក្រុមប្រឆាំងច្បាស់ដោយខ្លួនឯង និងទី៣ ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការចេះដឹង និងមានភាពចាស់ទុំខាងនយោ​បាយជាងមុន ក្នុងការវិនិច្ឆ័យនយោបាយរបស់ពួកគេ ទី៤ ពួកគេចូលចិត្តបំពុល និងបង្កភាពវ៉ឹកវរដល់ប្រទេសជាតិ និងតែងតែរិះគន់លើគណបក្សកាន់អំណាចដោយកំហឹង ជាជាងឈរលើមូលដ្ឋានក្រមសីលធ៌ម និងផលប្រយោជន៍សម្រាប់ជាតិ។

កាដូសម្រាប់សម្តេចតេជោ

លទ្ឋផលនៃការបោះឆ្នោត ដែលនាំមុខដោយគណបក្សប្រជាជននៅគ្រប់រាជធានី ខេត្តទាំង២៤ ដែលគណៈបក្សប្រជាជនកម្ពុជាបាននាំមុខ និងដណ្តើមបានស្ទើរ១០០ភាគរយ នៃអសនៈមេឃុំ សង្កាត់ ជាលទ្ឋផលបង្ហាញនូវការប្តេជ្ញាចិត្ត ការកសាងនូវមូលដ្ឋានគុណតម្លៃ និងការស្រលាញ់​សន្តិភាពរបស់់ពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលពួកគេ មើលឃើញប្រទេសរបស់ខ្លួន មានភាពរីកចម្រើនគ្រប់វិស័យ។

ការដាក់ចេញនូវនយោបាយទឹក ភ្លើង ផ្លូវ មនុស្សរបស់សម្តេចតេជោ តាំងពីទសវត្ស៍ទី៩០ នៅតែជាមូលដ្ឋានត្រឹមត្រូវ សម្រាប់បំពេញសេចក្តីត្រូវ​ការរបស់ប្រជាពលរដ្ឋ​ និងប្រទេសជាតិ។

លទ្ឋផលនៃសន្លឹកឆ្នោត ដែលគូសដោយប៊ិច អមជាមួយបេះដូងស្រលាញ់់ជាតិ មាតុភូមិ ពិតជាមានតម្លៃមហាសាល ដែលមាននៅក្នុងសន្តានចិត្តប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូប។

សន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍ និងសេចក្តីស្រេកឃ្លាននូវការអភិវឌ្ឍជាតិ

មូលដ្ឋាននៃការឈ្នះដ៏រ៉ឹងមាំ

គ្មានសមិទ្ឋផលណា ទទួលបានមកដោយចៃដន្យឡើយ គ្មានទំនុកចិត្តណាដែលបង្កើតបាន ដោយភាគីនោះមិនបានធ្វើសកម្មភាព និងសប្បទាន ដោយសន្តានចិត្តស្មោះ ស បរិសុទ្ឋនោះទេ។

ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជន បានមកពីកត្តាជាច្រើនដូចជា ទី១ ការបញ្ចប់របបអាវខ្មៅ អំពើប្រល័យពូជសាសន៍នៅកម្ពុជា ទី២ ការបង្កើតបាននូវសមិទ្ឋផលដ៏ធំធេងសម្រាប់ជាតិ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្រ្គាមផ្ទៃក្នុង និងរាំរ៉ៃនៅកម្ពុជា ទី៣ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ដែលសម្រេចបាននូវការរីកចម្រើន លើសពី៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំ ដោយធ្វើឲ្យមុខមាត់រាជធានីភ្នំពេញ ផ្លាស់ប្តូរ១៨០ដឺក្រេ និងក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចមួយ (ចំណាត់ថ្នាក់ផ្តល់់ឲ្យពីធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៦) ទី៤ ការកសាងហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែងគ្រប់់ទីកន្លែង ទាំងផ្លូវជាតិ ស្ពានរាប់រយ និងសមិទ្ឋផលដ៏អស្ចារ្យដទៃទៀត ពិតជាបានជ្រាប និងដក់ជាប់ក្នុងសន្តានចិត្តខេមរៈជនគ្រប់ៗរូប ហើយទាំងអស់គ្នា ទទួលបានផលប្រយោជន៍ មិនថាអ្នកគាំទ្រ ឬមិនគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ។

បន្ថែមពីលើនេះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ស  ម្តេចតេជោ បានធ្វើឲ្យមុខមាត់កម្ពុជាលេចត្រដែត លើឆាកអ​ន្តរជាតិ ពិភពលោកស្គាល់កម្ពុជា ជាដែនដីនៃការវិនិយោគ មិនមែនដែនដីនៃទុក្ខសោកនោះទៀតឡើយ។

ការវាយតម្លៃ និងទទួលស្គាល់ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ

ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហឹង្សា ជាការបោះឆ្នោតដោយមានការចូលរួម ពីគណបក្សនយោបាយរហូតដល់១៧ បានធ្វើឲ្យអ្នកសង្កេតការណ៍អន្តរជាតិ មកពីស្ថាប័នជាតិចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩បានវាយតម្លៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​នៅកម្ពុជាបាន ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។

ការអះអាងនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ដែលបានបញ្ជូនគណៈប្រតិភូមួយក្រុមចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា មានភាពស្ងប់ស្ងាត់ សន្តិភាពនិងអហិង្សា។

ចំណែក ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ ដែលបានចូលរួមជាអ្នកសង្កេ​តការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នោះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។

សេចក្តីប្រកាសរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យបាន បញ្ជាក់ថា “ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ សូមធ្វើការសន្និដ្ឋានដោយបញ្ចាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅ ប្រកបដោយសមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។ យើងខ្ញុំសូមសំដែងការកោតសរសើរ ដល់អ្នកទាំងឡាយណា ដែលបានជួយឱ្យការបោះឆ្នោតនេះ ទទួលបានជោគជ័យ កោតសរសើរទ្វេរដង ជាពិសេស បន្ទាប់ពីគ្រាដ៏លំបាក ដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កមន្លងមក”

ចំណែកអ្នកសង្កេតការណ៍មកពីប្រទេសកូរ៉េ បានមានប្រសាសន៍ឲ្យដឹង ក្រោយបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់កម្ពុជារួចមក លោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយក នៃអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ដែលជាជនជាតិកូរ៉េខាងត្បូង បាននិយាយថា តាមរយៈការបោះឆ្នោត គឺប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង និងកម្ពុជា មានលក្ខណៈស្រដៀងគ្នា។

លោកយុន យ៉ុង ហូ បានឲ្យដឹងបែបនេះ ក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញពីលទ្ធផល នៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។

រីឯប្រធានប្រតិភូក្រុមអ្នកសង្កេតការណ៍ជនជាតិចិន បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា និងឆ្លុះបញ្ចាំង ពីវឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបានឲ្យដឹងបែបនេះ ក្នុងសន្និសីទនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញពីលទ្ធផល នៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ប្រធានប្រតិភូក្រុមអ្នកសង្កេតការណ៍ជនជាតិចិន បានបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃម្សិលមិញ គឺខ្ញុំនិងសហការី បានទៅសង្កេតការណ៍បោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយចំនួន នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ លោកបន្តថា យើងសង្កេតឃើញ មណ្ឌលបោះឆ្នោតទាំងនោះ មានភាពសណ្តាប់ធ្នាប់ល្អប្រសើរ ប្រជាជនទៅបោះឆ្នោត យ៉ាងរួសរាយ។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំបានឃើញដោយផ្ទាល់ភ្នែក ដូច្នេះខ្ញុំយល់ថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ គឺជាការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព

LEAVE A REPLY

Please enter your comment!
Please enter your name here