លោក​ឧកញ៉ា នួន រិ​ទ្ឋី៖ ចង់​ជោគជ័យ​លើ​វិស័យ​អចល​ទ្រព្យ​ត្រូវ​ប្រកាន់​គោលការណ៍​បី

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​អស់​រយៈពេល១២ឆ្នាំ លោក​ឧកញ៉ា​ នួន រិ​ទ្ឋី ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ក្នុង​អាជីព​របស់ខ្លួន ដោយសារ​លោក​ធ្វើការ​ប្រកបដោយ​ឆន្ទៈ ភាពស្មោះត្រង់ និង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន។

បច្ចុប្បន្ន​លោក​ឧកញ៉ា នួន រិ​ទ្ឋី ជា​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal (KFA) ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សិក្សា​គំរោង​ប្លង់ ឌី​សាញ ការសិក្សា​ពី​គំរោង​នៃ​ការវិនិយោគ សាងសង់ ផ្តល់​ជាទី​ប្រឹក្សា​និង​ដៃគូ​វិនិយោគ ព្រមទាំង​ផ្តល់​សេវាកម្ម​ទិញ​លក់​ជួល​អចលវត្ថុ​ផងដែរ។

ចាប់ផ្តើម​ការងារ​ពី​បុគ្គលិក​ធម្មតា​មួយរូប ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​នៅ​ទីក្រុង​ភ្នំពេញ  លោក​ឧកញ៉ា​បានទទួល​ការដំឡើង​ដំណែង​យ៉ាង​លឿន នៅក្នុង​ក្រុមហ៊ុន​នោះ ដោយសារ​ទេពកោសល្យ​របស់លោក ហើយ​បន្ទាប់មក​លោក​ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទាំង​កេ​រ្ត៍​ឈ្មោះ និង​ធនធាន។

តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ទទួលបាន​ជោគជ័យ លោក​ឧកញ៉ា​បាន​មានប្រសាសន៍ថា ដោយសារ​លោក​មើលឃើញ​អាជីព​នេះ ជា​អាជីព​មិនសូវ​ប្រើប្រាស់​ដើមទុន​ច្រើន និង​ជា​អាជីព​ដែល​ទាមទារ​ត្រឹម​ភាពប៉ិនប្រសព្វ ឧស្សាហ៍​ព្យាយាម និង​អាចធ្វើ​អ្វី​ឲ្យ​គេ​មាន​ទំនុកចិត្ត ទើប​លោក​សម្រេចចិត្ត​ចូលប្រឡូក​ក្នុង​វិស័យនេះ ព្រោះ​វិស័យនេះ​ជា​បណ្តុំ​ព៌​ត​មាន និង​បណ្តុំ​លុយ តាមរយៈ​ការផ្តល់​សេវាកម្ម​លក់​ផ្ទះ លក់​ដី សេវាកម្ម​ទិញ លក់ ជួល និង​ចំណេញ​ប្រាក់​ងាយស្រួល។

លោក​បន្តថា “ចង់​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន យើង​ត្រូវ​ចេះ​ដាក់ខ្លួន​ឲ្យ​គេ​ប្រើប្រាស់ ធ្វើការ​ងារ​ដោយ​ម៉ត់ចត់ ប្រុងប្រយ័ត្ន និង​ធ្វើ​ឲ្យ​អស់​ល​ទ្ឋ​ភាព​ជាមួយ​ភាពស្មោះត្រង់។ ជោគជ័យ​ឬ​មិន​ជោគជ័យ យើង​ត្រូវមាន​ហេតុផល​សមរម្យ​ឲ្យ​គេ​ទទួលយកបាន ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ឲ្យ​គេ។លោក​បន្តថា “ធ្វើ​ការងារ​ក្នុង​វិស័យនេះ គឺ​ធ្វើការ​ជាមួយ​អ្នកមាន​លុយ​ច្រើន ដូច្នេះ​យើង​ត្រូវ​នាំ​លាភ និង​ស្នាមញញឹម​ដល់​ពួកគាត់ មិន​ប្រកាន់ខ្លួន មិន​ប្រកាន់​ការងារ​និង​ត្រូវ​ឆ្លាត​វៃ និង​មិន​ត្រូវធ្វើ​អ្វី​ឆិ​ន​ឆៃ ធ្វើ​ឲ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត​ឡើយ។

ការបង្កើត​ក្រុមហ៊ុន​ជា​រឿង​ងាយស្រួល​មួយ ប៉ុន្តែ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ដោយ​និរន្តរភាព មិនមែនជា​រឿង​សាមញ្ញ​នោះទេ តើ​លោក​ឧកញ៉ា​មាន​យុ​ទ្ឋ​សាស្ត្រ​អ្វី​ដើម្បី រក្សា​ភាពជោគជ័យ​ប្រកបដោយ​និរន្តរភាព លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​ថ្លែងថា ការងារ​រកស៊ី​ធំ​បំផុត គឺ​ត្រូវមាន​បណ្តាញ ដោយ​ផ្តោត​សំខាន់​លើ​ចំណុចសំខាន់ៗមួយចំនួន​ដូចជា ទី១ ត្រូវ​កសាង​មិត្ត ប៉ុន្តែ​ដើម្បី​កសាង​មិត្ត​បានល្អ ត្រូវមាន​ភាព​រ៉ឹង​មាំ​ក្នុង​គ្រួសារ​ជាមុនសិន ទី២ ក្នុង​បរិយាកាស​ការងារ យើង​ត្រូវ​ដើរតួនាទី​ជា​អ្នកសម្របសម្រួល និង​ធ្វើជា​ផ្នែក​មួយ​នៃ​ការងារ​របស់​ដៃគូ ទី៣ ព្យាយាម​ស្គាល់​អ្នក​ខាងក្រៅ​ពី​តូច​ទៅ​ធំ ដូចជា​ទឹក​ហូរ​ហូរ​ពី​ខ្ពស់​មក​ទាប តែ​មនុស្ស​ត្រូវធ្វើ​ពី​តូច​ទៅ​ធំ ទី៤ ពេល​មាន​ឳ​កាស​ផ្តល់​សេវាកម្ម​ដល់​អតិថិជន យើង​ត្រូវ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ភាពស្មោះត្រង់ ធ្វើខ្លួន​ឲ្យ​គេ​ចូលចិត្ត បើ​យើង​មិនអាច​ធ្វើបែបនេះ​បានទេ យើង​មិន​ងាយ​ចាប់​ការងារ​បាន​នោះទេ និង​ទី៥ ត្រូវ​មានចិត្ត​បើកទូលាយ ព្រោះ​ជោគជ័យ​នឹង​ប្រយោជន៍ បែក​ក៏ដោយ​សារ​ផលប្រយោជន៍។

ជាមួយនឹង​សម្តីមួយៗ ប្រកបដោយ​ទំនុកចិត្ត និង​មាន​ភាព​ម៉ឺន​ម៉ាត់​លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា “ការរក្សា​ជោគជ័យ និង​ថែ​រទាំ​ជំនួញ​ជាការ​ពិបាក និង​ក៏​ងាយ​បរាជ័យ​ផងដែរ ហេតុនេះ​យើង​ត្រូវ​ប្រកាន់​នូវ​ពាក្យ​បី គឺ​ឆ្អែត​រក្សា​ឃ្លាន មាន​រក្សា​ខ្សត់​និង​ខ្ពស់​រក្សា​ទាប។ លោក​បន្តថា “ពេល​យើង​មានបាន​ហើយ​កុំ​ភ្លេច ប្រភព​ថា យើង​មកពីណា កុំ​ភ្លេច​សារជាតិ និង​ត្រូវ​ចេះ​ចែករំលែក​តាម​ធនធាន​របស់​យើង​មាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here