កញ្ចប់ទណ្ឌកម្មថ្មីរបស់EUទៅលើរុស្ស៊ីនឹងធ្វើឱ្យទីផ្សារថាមពលសកលកាន់តែរងភាពរង្គោះរង្គើ

0

ដោយ:លាងហួរ

អឺរ៉ុប: សង្គ្រាមអ៊ុយក្រែន- រុស្ស៊ី បានធ្វើឱ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើកាន់តែខ្លាំង ខណៈវិបត្តិនេះ នឹងអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចសក​ល​ជាថ្មី។

ការដាក់ទណ្ឌកម្មដែលបានអនុម័តកាលពីថ្ងៃសុក្រ ដោយសហភាពអឺរ៉ុប នឹងធ្វើឱ្យទីផ្សារថាមពលពិភពលោក កាន់តែមានភាពរង្គោះរង្គើ – មិនត្រឹមតែប៉ះពាល់ដល់ឧស្សាហកម្មដឹកប្រេងប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកប្រើប្រាស់ប្រេងម៉ាស៊ូត និងប្រេងសាំងរបស់អាមេរិកផងដែរ។

សហភាពអឺរ៉ុបគឺជាអ្នកទិញប្រេងរុស្ស៊ី ដ៏ធំសម្បើមជាងគេ ដែលបានហាមឃាត់ការនាំចូលពីរុស្ស៊ី កាលពីដើមខែមីនា។  ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប នឹងបញ្ចប់ការនាំចូលប្រេងឆៅពីរុស្ស៊ី ចូលទីផ្សារអឺរ៉ុបនៅថ្ងៃទី៥ខែធ្នូ និងផលិតផលចម្រាញ់ប្រេងត្រឹមថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣។

លើសពីនេះទៅទៀត សហភាពអឺរ៉ុប នឹងបន្តដាក់បម្រាមលើការធានារ៉ាប់រងសហភាពអឺរ៉ុប ការធានារ៉ាប់រងឡើងវិញ សេវាកម្មបច្ចេកទេស ឬសេវាកម្មហិរញ្ញវត្ថុណាមួយ សម្រាប់នាវាដឹកប្រេង និងផលិតផលរបស់រុស្ស៊ីទៅកាន់ប្រទេសណាមួយ រួមទាំងអ្នកទិញបច្ចុប្បន្ន នៅក្នុងប្រទេសឥណ្ឌា និងចិន ក្នុងរយៈពេលដូចគ្នានេះ។

ចក្រភពអង់គ្លេស ក៏ត្រូវបានកំណត់ផងដែរ ក្នុងការហាមឃាត់ការធានារ៉ាប់រង និងការធានារ៉ាប់រងឡើងវិញ សម្រាប់នាវាដឹកប្រេងរបស់រុស្ស៊ីបែបនេះ។

ជាង៩០%នៃកប៉ាល់ដឹងប្រេងរបស់ពិភពលោក ត្រូវបានធានារ៉ាប់រងនៅក្នុងទ្វីបអឺរ៉ុប និងចក្រភពអង់គ្លេស។ ការហាមឃាត់ការធានារ៉ាប់រងអាចមានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង ដល់ពាណិជ្ជកម្មតាមផ្លូវសមុទ្រនៃផលិតផលប្រេង និងប្រេងរបស់រុស្ស៊ី។ផលប៉ះពាល់ដែលអាចកើតមាន មិនអាចនិយាយលើសពីនេះបានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here