ដំណឹងល្អៈកម្ពុជា ថៃគ្រោងបើកច្រកព្រំដែនរូមគ្នាចំនូន៤ទៀតនាពេលខាងមុខ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការ ច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ ខណៈអាជ្ញាធរខេត្តជាប់ព្រំដែនកំពុងធ្វើការងារនេះយ៉ាងសកម្ម។

យោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា អាជ្ញាធរនៃប្រទេសទាំងពីរ កំពុងពន្លឿនការបើកឱ្យដំណើរការ ច្រកព្រំដែនចំនួន៤ទៀត រួមមាន ទី១ ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានសេះ ខេត្តឧប៊ុនរាជធានី ទី២ ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ទី៣ ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និងទី៤ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរាំ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំ ដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដែរបានចូលរួមពិភាក្សា ពីដំណើរការបើកច្រកព្រំដែនរវាងប្រទេសទាំងពីរ។

កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចក្រឡា​ហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាលើកកម្ពស់កម្រិតស្តង់ដារនៅច្រកព្រំដែនទាំង៤នេះ ទៅជាច្រកទ្វារព្រំដែនអន្តរជាតិទៀតផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here