ដោយ: លាងហួរ
ម៉ាឡេស៊ី: ទីផ្សារការិយាល័យប្រភេទA នៅទីក្រុងកូឡាឡាំពួរភាគច្រើន ត្រូវបានកាន់កាប់ដោយការពង្រីកនិងការជួលថ្មី ប៉ុន្តែអត្រាប្រើប្រាស់នៅទំនេរនៅតែបន្តមានកំនើនខ្ពស់។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារJLLបានឱ្យដឹងថា បរិមាណជួលការិយាល័យនៅផ្សារL City (KLC) និងទីផ្សាររងKL Fringe(KLF) នៅតែមានភាពអវិជ្ជមាន ដោយសារទីផ្សាររងទាំងនេះ រងប៉ះពាល់ដោយវិបត្តិហិរញ្ញវត្ថុ។
មិនមានការបញ្ចប់ ការសាងសង់ថ្មីការិយាល័យថ្មីៗ នៅក្នុងទីក្រុងនេះក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះទេ។
គម្រោងPNB 1194ដែលដំបូងត្រូវបានគ្រោង នឹងបញ្ចប់ការសាងសង់ក្នុងត្រីមាសទី១ ឆ្នាំ២០២២ត្រូវបានពន្យារពេល។ ឥឡូវនេះគម្រោងនេះ នឹងត្រូវបញ្ចប់ក្នុងត្រីមាសទីឆ្នាំ២០២២ ចំពេលមានការរអាក់រអួលថ្មីៗនៃជំងឺរាតត្បាតកូវីដ១៩។
អត្រាការិយាល័យទំនេរ នៅតែមានអត្រាប្រើប្រាស់ទាប នៅក្នុងទីផ្សារ(KLC) និង (KLF)ដោយសារសកម្មភាពជួល នៅក្នុងទីផ្សារទាំងនេះភាគច្រើនបានរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុ។
នៅក្នុងទីផ្សាររង(DC) អត្រាការជួលការិយាល័យទំនេរ បានថយចុះ ដោយសារការជួល នៅទីផ្សារDCត្រូវបានជំរុញ ដោយក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យា និងភស្តុភារ។
នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ មានប្រតិបត្តិការការិយាល័យមួយចំនួនយ៉ាងណាក៏ដោយ យើងកត់សំគាល់ថាទ្រព្យសកម្ម ដែលបានទិញគឺសម្រាប់ប្រើប្រាស់ ដោយខ្លួនឯងរបស់អ្នកទិញនីមួយៗ ផ្ទុយពីទ្រព្យសម្បត្តិដែលជាទ្រព្យសកម្មវិនិយោគ។
នៅពេលខាងមុខនៃការវិនិយោគ ទីផ្សារនៅតែស្ងប់ស្ងាត់ ខណៈដែលអ្នកវិនិយោគរក្សាជំហរប្រុងប្រយ័ត្ន ចំពេលទីផ្សារមានភាពមិនច្បាស់លាស់៕