ដោយ: លាងហួរ
ប្រទេសចិន: យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ ប្រតិបត្តិការឈានមុខគេបានឱ្យដឹងថា ការលក់ផ្ទះថ្មីរបស់ប្រទេសចិន ទំនងជានឹងកើនឡើងនៅក្នុងខែមិថុនា ដែលជាសញ្ញាធ្វើអោយប្រសើរឡើងវិញ នៅក្នុងទីផ្សារអចលនទ្រព្យ បន្ទាប់ពីមានវិធានការជំរុញក្នុងវិស័យអចលទ្រព្យ និងការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
ការ លក់ ផ្ទះ ថ្មី តាម ជាន់ នីមួយៗក្នុង ទីក្រុង ចំនួន១០០ត្រូវ បាន គេ រំពឹង ថា នឹង កើន ឡើង២១ភាគរយ ពី មួយ ខែ ទៅ មួយ ខែ ដល់២៥,០៦លាន ម៉ែត្រការ៉េ ដែល កើនឡើងពី១៤ភាគរយ ក្នុង ខែ ឧសភា នេះបើយោងតាមស្ថាប័ន ស្រាវជ្រាវ និង អភិវឌ្ឍន៍ E-house China បាន ព្យាករ ក្នុង របាយការណ៍ មួយ ដែល បាន ចេញ ផ្សាយ កាលពីល្ងាចថ្ងៃអង្គារ។
អាជ្ញាធរកំពុងព្យាយាមជំរុញតម្រូវការទន់ខ្សោយ បន្ទាប់ពីការលក់ផ្ទះបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការទប់ស្កាត់ជំងឺឆ្លងដ៏តឹងរ៉ឹង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិន។
ទីក្រុងជាង២០០បានចាត់វិធានការ ដើម្បីជំរុញទីផ្សារអចលនទ្រព្យ រួមទាំងបានឧបត្ថម្ភធន ការទូទាត់ចុះតិចតួច ការកាត់បន្ថយអត្រាការប្រាក់កម្ចី និងលក្ខខណ្ឌល្អប្រសើរ សម្រាប់គ្រួសារដែលមានកូនលើសពីមួយ។
ក្នុងចំណោមទីក្រុងទាំង១០០ ដែលត្រូវបានស្ទង់មតិដោយE-Houseបានឱ្យដឹងថា ទីក្រុងធំៗចំនួន២៦ រួមទាំងទីក្រុងសៀងហៃផងដែរ ទំនងជាអាចលក់ផ្ទះបាន គិតជាទំហំ១៣,១៤លានម៉ែត្រការ៉េ ពោលគឺកើនឡើង១៣ភាគរយធៀបនឹងខែមុន។
ការលក់ផ្ទះនៅក្នុងទីក្រុងសៀងហៃ ដែលធ្លាប់ត្រូវបានបិទអស់រយៈពេលពីរខែរហូតដល់ថ្ងៃចុងខែឧសភា នឹងហក់ឡើងវិញ៦៨៤ភាគរយ ក្នុងមួយខែ ដែលនាំឱ្យការកើនឡើងនៃប្រតិបត្តិការ៕