ដោយៈលក្ខិណា
ភ្នំពេញៈ នៅឆ្នាំ២០២២នេះ កម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ ប៉ុន្តែអ្នកវិភាគមួយចំនួនលើកឡើងថា ការនាំចេញរបស់កម្ពុជាមិនឡើងសោះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២បានចូលធរមាន។

ដោយៈលក្ខិណា
ភ្នំពេញៈ នៅឆ្នាំ២០២២នេះ កម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ ប៉ុន្តែអ្នកវិភាគមួយចំនួនលើកឡើងថា ការនាំចេញរបស់កម្ពុជាមិនឡើងសោះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២បានចូលធរមាន។

ឆ្លើយតបទៅនឹងវិភាគទាំងនោះដែរ នៅព្រឹកថ្ងៃទី២៩ មិថុនា ២០២២នេះ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យថា ធ្វើក៏ដោយគឺត្រូវការពេលវេលា ហើយថាអ្នកវិភាគទាំងនោះ វិភាគមិនបានគិតគ្រប់ជ្រុងជ្រោយ។
លោកបន្តថា អ្នកវិភាគខ្លះដែលសុំមិនបញ្ចេញឈ្មោះ បានវិភាគដោយមិនបានគិតល្អិតល្អន់ ថាហេតុអ្វីបានជាការនាំចេញទំនិញ ពីកម្ពុជាមិនហក់ឡើងខ្លាំង ស្របពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី២ បានចូលធរមាន។
លោកថា នៅក្នុងឆ្នាំ២០២២នេះ ពិភពលោក ក៏ដូចជាកម្ពុជាបានជួបប្រទះនឹងបញ្ហាចំនួនពីរគឺវិបត្តិកូវីដ១៩ផង និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ដូច្នេះហើយវាមិនអាចបង្កើនការនាំចេញទំនិញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនោះបានភ្លាមៗនោះលើយ។
លោកប៉ាន សូរស័ក្តិបានបន្តថា “យើងត្រូវការពេលវេលា ដើម្បីបង្កើនការនាំចេញ តាមរយៈកិច្ចព្រមព្រៀងទៅកាន់ប្រទេសជាដៃគូ ហើយត្រូវបញ្ជ្រាបការយល់ដឹងដល់អ្នកនាំចេញ ដើម្បីធ្វើនីតិវិធីយ៉ាងណាដើម្បីជំរុញការនាំចេញទៅកាន់ប្រទេស កិច្ចព្រមព្រៀងបានកាន់តែច្រើនថែមទៀត”។ លោកបន្ថែមថា “នៅពេលអ្នកនាំចេញបានយល់ដឹងកាន់តែច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះហើយ នឹងអាចបង្កើនទំហំនៃការនាំចេញបានកាន់តែច្រើនបន្ថែមទៀត”។
ជាមួយគ្នានេះ លោកគី សេរីវឌ្ឍន៍អ្នក ប្រធានមជ្ឈមណ្ឌលសិក្សាភាសាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជាធ្លាប់បានលើកឡើងថា កម្ពុជាត្រូវត្រៀមខ្លួនឱ្យហើយ នៅមុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលមកដល់ហើយ បើសិនជាមិនបានត្រៀមខ្លួនទេ វានឹងធ្វើឱ្យការប្រកួតប្រជែងចាញ់គេ។
លោកបន្តថា “កម្ពុជាត្រូវដាក់ទំនិញប្រភេទណា សម្រាប់ការចរចាគឺត្រូវតែបម្រុងឱ្យរួចរាល់សម្រាប់ចរចា និងអាចពន្លឿនដល់ការនាំចេញបានកាន់តែឆាប់”។
កម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពីរហើយ នៅឆ្នាំ២០២២នេះ គឺកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរិកម្ពុជា ចិន ហើយឆាប់ៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ជាមួយប្រទេសកូរ៉េខាងត្បូងក៏នឹងចូលជាធរមានដែរ ដែលអាចឱ្យកម្ពុជាមានលទ្ធភាពក្នុងការនាំចេញទំនិញរបស់ខ្លួនបានបន្ថែមទៀត៕