ដោយ: លាងហួរ
ចិន-អឺរ៉ុប: ពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូនកំពុងបង្កើនផែនការប្តូរមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន តាមរថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដើម្បីដោះស្រាយ ការកកស្ទះនៅកំពង់ផែធំៗមួយចំនួននៅអឺរ៉ុប ដែលកំពុងតែមានភាពតានតឹងខ្លាំងឡើង។
នៅឯកំពង់ផែRotterdam ដែលជាកំពង់ផែដឹកទំនិញធំជាងគេ នៅសហភាពអឺរ៉ុប កុងតឺន័រទទេដែលមានជាមធ្យោបាយសំខាន់ សម្រាប់អ្នកនាំចេញអាស៊ាន ត្រូវបានជាប់គាំងចំពេលមានទំនិញជាច្រើន ដែលកកស្ទះមិនទាន់ដឹកជញ្ជូននៅកំពង់ផែនេះ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីកំពង់ផែ។
យោងតាមការរាយការណ៍ពីកំពង់ផែ Rotterdamបានឱ្យដឹងថា ច្រើនជាងមួយភាគបួននៃកុងតឺន័រ ដែលដឹកជញ្ជូននៅទីក្រុង Rotterdamគឺបានមកពីប្រទេសចិន រឺមានប្រទេសចិនជាទិសដៅរបស់វា។
ប្រភពពីកំពង់ផែRotterdam បានរាយការណ៍ថា ដង់ស៊ីតេនៅឯស្ថានីយទឹកជ្រៅ មានកម្រិតខ្ពស់ខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះហើយនាវាសម្រាប់នាំចូលធំៗជាច្រើនបានចតគាំង។
គេបានព្យាករណ៍ថា ស្ថានភាពដឹកជញ្ជូននៅកំពង់ផែ អាចនឹងមាន ភាពតានតឹងខ្លាំងនៅ ខែកក្កដា និងសីហា នៅពេលរដូវឈប់សម្រាកនៅ អឺរ៉ុបមកដល់។
ខណៈពេលដែលស្ថានការណ៍ នៅកំពង់ផែកាន់តែយ៉ាប់យ៉ឺន ពាណិជ្ជករជាច្រើនបានប្រាប់កាសែត Global Times កាលពីថ្ងៃអង្គារថា ពួកគេបានបង្វែរទំនិញរបស់ពួកគេ ជាពិសេសទំនិញដែលមានតម្លៃបន្ថែម និងជាបន្ទាន់ពីការដឹកជញ្ជូនតាមសមុទ្រ ទៅកាន់រថភ្លើងដឹកទំនិញអន្តរទ្វីប៕