ដោយៈ សុខុម
ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នេះថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីខ្មៅក្រុមហ៊ុនចិន ពីសំណាក់សហរដ្ឋអាមេរិក ហើយថាប្រទេសចិន នឹងចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនទាំងនោះ។
រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ទើបតែបានបន្ថែមក្រុមហ៊ុនចំនួន៥ទៀត ដែលមានមូលដ្ឋាននៅប្រទេសចិន ចូលទៅក្នុងបញ្ជីខ្មៅ ពាណិជ្ជកម្មកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ក្រោមការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះជួយគាំទ្រដល់យោធា និងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។








