ដោយ: លាងហួរ
ប្រទេសចិន: កិច្ចប្រជុំប្រតិបត្តិក្រុមប្រឹក្សារដ្ឋដឹកនាំ ដោយនាយករដ្ឋមន្ត្រី លីខឺឈាង បានសម្រេចកាលពីថ្ងៃពុធថា ប្រទេសចិននឹងបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទាន សម្រាប់គម្រោងសំខាន់ៗរបស់ខ្លួន តាមរយៈឧបករណ៍ហិរញ្ញវត្ថុ ផ្អែកលើគោលនយោបាយ និងការអភិវឌ្ឍន៍។
យោងតាមកិច្ចប្រជុំបានឱ្យដឹងថា ការផ្តល់នូវការគាំទ្របែបនេះ ប្រទេសចិន មានគោលបំណងជំរុញការវិនិយោគ ប្រកបដោយប្រសិទ្ធភាព ការងារ និងការប្រើប្រាស់ក្នុងស្រុក។
-->
កិច្ចប្រជុំបានសម្រេចចិត្ត ប្រមូលប្រាក់រហូតដល់៣០០ពាន់លានយន់ (ប្រហែល ៤៤,៧ពាន់លានដុល្លារអាមេរិក) តាមរយៈមធ្យោបាយ ដូចជាការចេញមូលបត្របំណុលហិរញ្ញវត្ថុ សម្រាប់ការបំពេញបន្ថែមដើមទុន។ គម្រោងធំៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធថ្មី ឬស្ពានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងបំណុលពិសេស។

រដ្ឋាភិបាលកណ្តាលនឹងរៀបចំការបញ្ចុះតម្លៃ ការប្រាក់សម្រាប់រយៈពេល២ឆ្នាំ ស្របតាមចំនួនជាក់ស្តែង នៃការវិនិយោគភាគហ៊ុន។ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គ្រោះការងារ ក្នុងអំឡុងពេលអនុវត្តន៍គម្រោងធំៗ ដែលទន្ទឹមនឹងធានាឱ្យបានគុណភាព និងសុវត្ថិភាពគម្រោង។
កិច្ចប្រជុំនេះបានឱ្យដឹងទៀតថា ការវិនិយោគជាច្រើន គួរតែផ្តោតលើវិស័យដឹកជញ្ជូន ដើម្បីអភិវឌ្ឍន៍គាំទ្រការងារ និងការប្រើប្រាស់ និងផ្តល់ការគាំទ្រកាន់តែច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កិច្ចប្រជុំក៏បានសម្រេចចិត្តបង្កើតកម្មវិធីសាកល្បង ដើម្បីបង្កើនការផ្លាស់ប្តូរសមិទ្ធិផលស្រាវជ្រាវផ្នែកព្យាបាល នៅមន្ទីរពេទ្យកម្រិតខ្ពស់មួយចំនួន និងគាំទ្រដល់ការសាងសង់វេទិកា និងមូលដ្ឋានស្រាវជ្រាវ។
ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់សាធារណៈជន សម្រាប់សេវាវេជ្ជសាស្រ្ត និងការពារព័ត៌មានផ្ទាល់ខ្លួន ស្ថាប័នវេជ្ជសាស្ត្រ មិនគួរបដិសេធអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរទេ ហើយការរំលោភបំពានលើការព្យាបាលសុខភាព គួរតែត្រូវបានស៊ើបអង្កេតយ៉ាងធ្ងន់ធ្ងរ និងផ្តន្ទាទោសតាមច្បាប់៕