អ្នកអភិវឌ្ឍន៍៍បានបន្តបញ្ចុះតម្លៃគំរោងខុនដូរបស់ខ្លួននៅទីក្រុងបាងកក

0

ដោយ: លាងហួរ

បាងកក: យោងតាមរបាយការណ៍របស់ ទីភ្នាក់ងារអចលទ្រព្យJLLបានឱ្យដឹងថា ទីផ្សារខុនដូប្រណីតរបស់ទីក្រុងបាងកក បានងើបឡើងវិញដោយសារមានតម្រូវការពីអ្នកវិនិយោគក្នុងត្រីមាសទី១។

ខណៈពេលដែលតម្រូវការខុនដូពីប្រជាជន ដែលមានទ្រព្យសម្បត្តិខ្ពស់ បានកើនឡើងនៅចុងឆ្នាំ២០២១ ដោយសារក្រុមហ៊ុនអចនទ្រព្យបានលក់បញ្ចុះតម្លៃដ៏ច្រើន បានធ្វើឲ្យយូនីតខុនដូ ដែលមិនបានលក់ដាច់បានថយចុះមកនៅត្រឹម៤,៨% ស្មើនឹង៣៣៤៨យូនីត ដែលមិនទាន់បានលក់ចេញ។

តម្រូវការអាផាតមិនជួល បានថយចុះជាលទ្ធផល នៃកង្វះអ្នកជួលថ្មី និងការខ្វះខាតថវិកា ដោយសារអតីតអ្នកស្រុកមួយចំនួនធំ នៅតែរស់នៅក្នុងស្រុកកំណើត និងប្រទេសកំណើតរបស់ពួកគេ ហើយមិនទាន់បានត្រឡប់ទៅទីក្រុងបាងកកវិញ ទោះបីជាមានការបន្ធូរបន្ថយការបិទខ្ទប់ដោយ​សារជំងឺរាតត្បាតក៏ដោយ។

ទីផ្សារខុនដូប្រណីតក្នុងទីក្រុងបាងកក មានការខ្វះខាតនៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ពោលគឺគម្រោងខុនដូ125sathornមានតែ៧៥៦យូនីតប៉ុណ្ណោះ ដោយសារភាពមិនច្បាស់លាស់លើទីផ្សារ ទាក់ទងនឹងជំងឺរាតត្បាត គម្រោងខុនដូដែលបានផ្អាកនៅតែបន្តអសកម្ម។

លើសពីនេះគ្មានអាផាតម៉ិនថ្មីណាមួយ ត្រូវបានបញ្ចប់ការសាងសង់សម្រាប់ពីរត្រីមាសជាប់ៗគ្នា។

ខុនដូដែលមានក្នុងស្តុកត្រៀមលក់ចេញ បានកើនឡើងតិចតួចដល់៦៩.៥៤១យូនីត ដែលក្នុងនោះ រួមមាន អគារខុនដូFour Seasons Private Residences Bangkokចំនួន៣៥៥យូនីត និងអគារខុនដូThe Strand Thonglorចំនួន១៩៨យូនីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here