បន្ទាប់ពីរង់ចាំយ៉ាងយូរ ក្រុមហ៊ុនមកពីហុងកុងនឹងបើកការស៊ីណូនៅតំបន់តារាសាគរនាខែកញ្ញាខាងមុខ

ចែករំលែក

ដោយៈ គង់ សូរិយា

កោះកុងៈ បន្ទាប់ពីបានពន្យាពេលយ៉ាងយូរ ទីបំផុតក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេម នៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុងប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះ ជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។

ក្រុមហ៊ុននេះ បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២កន្លងមកនេះ។

របាយការណ៍របស់ក្រុមហ៊ុននេះបានបង្ហាញថា ប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ទៅ២០០,០០០ដុល្លារហុងកុង (២៥៥០០ដុល្លារអាមេរិក) ប៉ុន្តែគម្លាតនៃការខាតបង់គឺតូច ពី ៤៣លានដុល្លារហុងកុង (៥,៥ លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ២០២១ ដល់៣,៧លានដុល្លារហុងកុង (៤៧១ ០០០ ដុល្លារ)។ ដូច្នេះក្រុមហ៊ុនក៏បានបញ្ជាក់ថា ខ្លួននៅតែរក្សាសិទ្ធិក្នុងការដំណើរការតុហ្គេមចំនួនពីរនៅកាស៊ីណូ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ Century Entertainment លោក Ng Man Sun ធ្លាប់បានលើកឡើងម្តងរួចហើយថា កាស៊ីណូនេះ នឹងត្រូវផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុ មក​កាន់តំបន់​តារា​សាគរវិញ។

លោកក៏បានបន្តថា “ក្រុមហ៊ុនត្រូវតែអនុវត្តន៍ផែនការ បើកដំណើរការអាជីវកម្មតុហ្គេមនេះឡើងវិញ នៅក្នុងតំបន់វិនិយោគតារាសាគរ និងកំណត់គោលដៅ ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេម ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តប្រព័ន្ធអេឡិចត្រូនិច និងបណ្តុះបណ្តាលបុគ្គលិកកាស៊ីណូបានរួចរាល់”៕


ចែករំលែក