ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋាភិបាលកម្ពុជា និងប្រទេសចិន ចាប់ផ្តើមសិក្សាស្រាវជ្រាវលើទិដ្ឋច្បាប់ពាក់ព័ន្ធវិនិយោគបន្ថែមទៀត ដើម្បីបើកផ្លូវឲ្យមានការវិយោគពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើន ស្របពេលដែលទំនាក់ទំនង និងពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ចំនុចកំពូល។

សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការធម្មនុញ្ញ និងច្បាប់លោកលី ហ្វីបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា ដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសិក្សាផ្លូវច្បាប់វិនិយោគរបស់ប្រទេសកម្ពុជាអោយបានច្បាស់លាស់ ដើម្បីយើងជួយផ្សព្វផ្សាយដល់អ្នកវិនិគិនចិន អោយមកបណ្តាក់ទុនវិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការអោយដឹងពីលោក កឹម សាន្ត នាយករងនៃខុទ្ធកាល័យសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

លោកបន្តថា “គណៈកម្មនីតិកម្មនៃប្រទេសទាំងពីរ កំពុងតែសិក្សាឲ្យបានស៊ីជម្រៅលើច្បាប់វិនិយោគនៃប្រទេសប្រទេសចិន និងកម្ពុជាទៅវិញមក ព្រោះថានៅក្នុងគោលនយោបាយផ្លូវមួយ និងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន តម្រូវឲ្យមានមជ្ឈមណ្ឌលដោះស្រាវវិវាទពាក់ពាន់នឹងពាណិជ្ជកម្មណាមួលដែលកើតឡើង”។
លោកបន្តថា ជាមួយគ្នានោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លី ហ្វី សមាជិកគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់ នៃសភាតំណាងប្រជាជនចិនថា បានរួមចំណែកពូនជ្រុំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងសភាប្រទេសទំាងពីរ ដើម្បីស្វែងយល់និងចែករំលែកបទពិសោធន៍ អំពីការងារនីតិកម្ម ការកសាងច្បាប់។








