ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឱ្យដឹងថា នៅក្នុងមិថុនាកន្លងមក ស្ថាប័ននេះបានអនុម័តគម្រោងវិនិយោគចំនួន១៤ ដែលមានទុនវិនិយោគចំនួន១២៣លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១១,៥៧០នាក់។

-->
ចំនួននេះបើប្រៀបធៀបទៅនឹងខែ ឧសភាឆ្នាំ២០២២ កន្លងទៅ មានការថយចុះ ដែលកាលពីឧសភាឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន២០គម្រោង មានទុនវិនិយោគចំនួន១៩៨,១លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារជូន ដល់ប្រជាពលរដ្ឋចំនួន១២៣៩៥កន្លែង។

ក្នុងចំណោមក្រុមចំនួន២០ក្រុមហ៊ុន ក្នុងនោះមានគម្រោងបង្កើតរោងចក្រកាត់ដេរ និងសម្លៀកបំពាក់ រោងចក្រផលិតសំបកកំប៉ុង រោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃដើមឫស្សី រោងចក្រផលិតថង់ប្លាស្ទិករោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ រោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ រោងចក្រផលិតកាបូប និងរោងចក្រផលិតស្បែកជើង៕