រដ្ឋាភិបាលដាក់ឱ្យដំណើរការតាក់ស៊ីទូកនៅក្រុងភ្នំពេញ ដូចគ្នានឹងឡានក្រុង តម្លៃសំបុត្រត្រឹមតែ២០០០៛ក្នុងមួយជើង

0

ដោយ សុផារី

ភ្នំពេញ: រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានប្រកាសបើកដំណើរការសេវាដឹកជញ្ជូនថ្មីមួយ គឺតាក់ស៊ីទូក ដែលមានលក្ខណៈពិសេសដូចគ្នានឹងឡានក្រុងដែរ តែចរាចរណ៍ផ្លូវទឹក ដើម្បីសម្រួលចរាចរណ៍ក្នុងក្រុងភ្នំពេញ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២២នេះ បានឱ្យដឹងថា សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ដោយមានស្ថានីយចំណតទាំង ០៥ រួមមាន

១. ស្ថានីយចំណតផែឫស្សីកែវ
២. ស្ថានីយចំណតផែផ្សារចាស់
៣. ស្ថានីយចំណតផែចតុមុខ
៤. ស្ថានីយចំណតផែច្បារអំពៅ
៥. ស្ថានីយចំណតផែតាខ្មៅ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា តំលៃសំបុត្រត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនី។

ការដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកថ្មីមួយនេះ ជួយឲ្យចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ1ម៉ោងក្នុងចំងាយ20Km។

ជាពិសេស សេវាកម្មសាធារណៈនេះ មានបុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here