ប្រទេសចិនកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអូឌីត តែបង្កើនការនាំចូលពីរុស្ស៊ីវិញ

0

ដោយ៖ លាងហួរ

ប្រទេសចិន៖ ប្រទេសចិនបានបន្តនាំចូលប្រេងឆៅថោកៗពីរុស្សី នៅក្នុងខែមិថុនា ដោយបានបន្ធូរបន្ថយការនាំចូលប្រេងឆៅសរុបរបស់ខ្លួនពីមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងលិច។

ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់កំពូលរបស់ចិនសម្រាប់២ខែជាប់ៗគ្នា ដោយវ៉ាដាច់អារ៉ាប៊ីសាអូឌីត នេះបើយោងតាមអ្នកឯកទេសតាមដាននាវាដឹកប្រេង Vortex Kpler និង Refinitiv។

ប្រទេសចិន គឺជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ហើយប្រេងរបស់រុស្ស៊ីបានជួយឱ្យការចំណាយរបស់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនធ្លាក់ចុះ  ខណៈប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតទាំងនោះត្រូវបានកាត់បន្ថយ ដោយសារការថយចុះនៃតម្រូវការ ដែលបណ្តាលមកពីការរឹតបន្តឹងរបស់ទីក្រុងប៉េកាំងលើការនាំចេញប្រេង ចំពេលមានការព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់។

អ្នកវិភាគបាននិយាយថា ការនាំចូលប្រេងរបស់រុស្ស៊ី កាលពីខែមិថុនា រួមទាំងការដឹកជញ្ជូនតាមសមុទ្រ និងការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង ត្រូវបានឱ្យដឹងថា មានសរុបប្រហែល២លានបារ៉ែលក្នុងមួយថ្ងៃ ឬ១៥ភាគរយ នៃតម្រូវការប្រេងឆៅរបស់ប្រទេសចិន ស្មើនឹងបរិមាណកំណត់ត្រា កាលពីខែឧសភា។

បើតាមការប៉ាន់ស្មានរបស់ Refinitiv ការនាំចូលប្រេងសរុបរបស់ប្រទេសចិន ពីប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងខែមិថុនា ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់កម្រិតទាបជិតពីរឆ្នាំគឺ១,៣លានបារ៉ែល ក្នុងមួយថ្ងៃ។

ក្រុមហ៊ុនវិភាគ បានឱ្យដឹងថា ការនាំចេញរបស់រុស្ស៊ីតាមសមុទ្រ ត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី១,០៤ ទៅ១,១៥លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែមុន ធៀបនឹងកម្រិតខ្ពស់បំផុត ក្នុងខែឧសភានៅប្រហែល១,១លានបារ៉ែល ក្នុងមួយថ្ងៃ។

ពាណិជ្ជករពីររូប ដែលមានចំនេះដឹងខាងផ្នែកពាណិជ្ជកម្ម បាននិយាយថា ប្រទេសចិនគ្រោងនឹងនាំចូលប្រេងពីរុស្ស៊ីប្រមាណ៨៨០.០០០ក្នុងមួយថ្ងៃ តាមរយៈបំពង់បង្ហូរប្រេង នៅមហាសមុទ្រស៊ីបេរី-ប៉ាស៊ីហ្វិកខាងកើត (ESPO) និងបំពង់បង្ហូរប្រេងកាហ្សាក់ស្ថាន-ចិន ក្រោមកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល  ដោយគម្រោងទាំងបីនឹងត្រូវបូមប្រេង ក្នុងអត្រាអតិបរមា។

ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេទី៣របស់ពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចអាស៊ី បានបង្កើនការនាំចូលប្រេងពីរុស្ស៊ី ចាប់តាំងពីខែឧសភាដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here