ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCRBC បានជួបពិភាក្សាជាមួយមន្រ្តីជំនាញកម្ពុជា ដើម្បីសិក្សាលទ្ឋភាពលើការសាងសង់និងវិនិយោ គលើប្រព័ន្ឋចម្រោះទឹកកខ្វក់នៅទីក្រុងសំខាន់ៗចំនួន៣។
ទីក្រុងសំខាន់ៗទាំងនោះរួមមាន ទីក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ទីក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីក្រុងកំពង់ចាម ខេត្តកំពង់ចាម។
គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានជួប ពិភាក្សាការងារ ជាមួយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ លោកសួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួង សាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីការងារសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕