ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យសំណង់នៅតែដើរតួនាទីសំខាន់ ក្នុងការស្រូបយកទុនវិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ។
ជាក់ស្តែងគិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ ទុនវិនិយោគ៩៥០លានដុល្លារត្រូវបានចាក់បញ្ចូលក្នុងវិស័យនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន១,៦៧៩ គម្រោងដែលមានទុនវិនិយោគសរុបចំនួនជាង៩៥០លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ថយចុះប្រមាណ៦០ភាគរយ។
ទោះជាយ៉ាងណាកម្ពុជារំពឹងថា នៅក្នុងឆ្នាំ២០២២នេះ វិស័យសំណង់រំពឹងកើនឡើង៣ភាគរយ ដោយសារតែបណ្ដាធនាគារ បន្តផ្ដល់ឥណទានដល់វិស័យសំណង់ ហើយបន្តកើនឡើងរហូតដល់ប្រមាណ៧ភាគរយ នៅក្នុងឆ្នាំ២០២៣៕