រដ្ឋមន្រ្តីការបរទេចិនប្រាប់អាស៊ានកុំក្លាយជាកូនអុករបស់ប្រទេសណាមួយ

0

ដោយៈ គង់ ម៉ាលីនណា

       ឥណ្ឌូនេស៊ីៈ រដ្ឋមន្រ្តីការបរទេសចិន លោកWang Yi នៅថ្ងៃចន្ទនេះបានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា “កូនអុក ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៉ី លោក វ៉ាង បានលើកឡើងថា ប្រទេសជាច្រើននៅតំបន់អាស៉ីអាគ្នេយ៍ បាននិងកំពុងស្ថិតក្រោមសម្ពាធ ឱ្យជ្រើសរើសយកជម្រើសម្ខាងៗ ខណៈតំបន់នេះ កំពុងស្ថិតក្នុងហានិភ័យនៃការប្រែប្រួល ដោយសារតែកត្តានយោបាយ។

លោកប្រមុខការទូតចិនបានបញ្ជាក់ថា “ពួកយើងគួរតែការពារតំបន់នេះ ពីការគណនាផ្នែកភូមិសាស្រ្តនយោបាយ… ពីការក្លាយខ្លួនជាកូនអុក ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់ ដើម្បីប្រកួតប្រជែងឥទ្ធិពលគ្នា និងពីការបង្ខិតបង្ខំ។លោកបន្ថែមថា អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់ពួកយើងផ្ទាល់

វត្តមានរបស់លោក វ៉ាង យី នៅក្នុងប្រទេសឥណ្ឌូណេស៉ី គឺជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានប្រព្រឹត្តទៅនៅកោះបាលី កាលពីសប្តាហ៍មុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here