ក្រុមហ៊ុនលក់រាយថៃកំពុងពង្រីកឧត្តមភាពនៅកម្ពុជា ខណៈផ្សារMAKROថ្មីគ្រោងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អំណាចនៃការទិញ ដោយសារជីវភាពប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង បានធ្វើឲ្យក្រុមហ៊ុនថៃជាច្រើន កំពុងពង្រីកចាប់យកឱកាសនៅកម្ពុជា។

ជាក់ស្តែងបច្ចុប្បន្ននេះ ផ្សរាលក់រាយធំៗនៅប្រទេសថៃ កំពុងពង្រីកវត្តមាននៅកម្ពុជា ដូចជា ផ្សារទំនើបMAKRO, 7 _ELEVEN, Big Cជាសដើមបាននិងកំពុងពង្រីកទីតាំរបស់ខ្លួន កាន់តែច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត។

តាមប្រភពព៌តមានជាក់លាក់ និងអាចទុកចិត្តបានពីក្រុមហ៊ុនលំដាប់យក្សរបស់ថៃមួយនៅកម្ពុជាបានឲ្យដឹងថា ផ្សារលក់រាយmakro នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួន ស្ថិតនៅផ្លូវជាតិលេខ៦អា នាខែកញ្ញាខាងមុខនេះ ខណៈផ្សារទំនើបលក់រាយដ៏ធំនេះ បាននិងកំពុងសាងសង់់យ៉ាងសកម្ម ស្របពេលទីតាំងផ្សេងទៀត ត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់ផងដែរ។

ជាមួយនឹងវត្តមានmakro, Big C និង7-ELEVENបាននិងកំពុងពង្រីកសាខាប្រជែងគ្នា ដើម្បីដណ្តើមឧត្តមភាពក្នុងទីផ្សារនេះផងដែរ។

លោកបណ្ឌិតអ៉ិន ចាន់នីប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានលើកឡើងថា នៅពេលកម្ពុជាក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប កម្ពុជានឹងទាក់ទាញការវិនិយោគកាន់តែច្រើនពីបរទេស ព្រោះវិនិយោគិន មុនទៅវិនិយោគនៅប្រទេសណាមួយ គេសម្លឹងកត្តាសំខាន់់បី ទី១ សុខសន្តិភាព ស្ថេរភាពសង្គមរយៈពេលវែង ទី២ គេសម្លឹងមើលសេដ្ឋកិច្ច និងទី៣ គេសម្លឹងមើលបរិយាកាសវិនិយោគ និងបទដ្ឋានច្បាប់គតិយុត្តិនានា​មានភាពស្មុគ្រស្មាញឬអត់?។

លោកបន្តថា “អ្នកវិនិយោគតែងតែស្វែងរកប្រាក់ចំណេញ ហេតុនេះពួកគេមិនទៅកាន់ប្រទេសក្រីក្រខ្លាំងនោះទេ ពួកគេតែងតែទៅកាន់់ប្រទេសរីកចម្រើន ទើបពួកគេអាចលក់ទំនិញបាន ព្រោះប្រទេសមានប្រាក់ចំណូលខ្ពស់ អំណាចនៃការទិញក៏ច្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here