សម្ភោធSales Office និងShowroom បុរីវិមានសំណាងនឹងផ្តល់ជូននូវកញ្ចប់ពិសេសចំនួន៣

0

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ បុរីវិមានសំណាង នឹងបើកសម្ភោធSales Office និង Showroomនៅថ្ងៃទី៣១ កក្កដាខាងមុខនេះ ជាមួយនឹងការផ្តល់ជូនកញ្ច​ប់បញ្ចុះតម្លៃ និងសេវាកម្មជាច្រើនទៀត។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម នាព្រឹកថ្ងៃទី២៩ កក្កដានេះថា នៅថ្ងៃសម្ភោធការិយាល័យលក់ និងការិយាល័យតាំងបង្ហាញពីម៉ូតផ្ទះ របស់បុរី ក្រុមហ៊ុន នឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃ ពិសេសដល់១៥,០០០ដុល្លារ។ កម្មវិធីនេះ ក៏មានការផ្តល់ជូននូវការបង់ប្រាក់១ភាគរយ រយៈពេល២០ខែ(ស្មើ២០ភាគរយនៃតម្លៃផ្ទះ) ដោយឥតមានការប្រាក់ ផ្តល់ជូននូវប្រព័ន្ឋការពារកណ្តៀរ មានផ្តល់ជូនឥតគិតថ្លៃនូវទូរតាំងទូរទស្សន៍ ទូចង្រ្កានបាយលើ ក្រោម និងស៊ីទែនទឹក។

លោកជំទាវបានបន្តថា ជាមួយគ្នានេះ កម្មវិធីនេះនឹងមានកម្មវិធីចាប់រង្វាន់ដែលមានដូចជា iPhone, iPad ទូរទស្សន៍ជាដើម។

បុរីវិមានសំណាង ជាបុរីមួយដែលផ្តោតលើអភិជន ជាមួយនឹងការរចនាម៉ូតផ្ទះនូវភាពក្លាសិក ស៊ីវិល័យទាន់សម័យកាល ពិសេសបុរីនេះត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់ឥដ្ឋ២០ ដើម្បីផ្តល់ភាពត្រជាក់ និងគ្មាន​សម្លេងរំខានក្នុងគេហដ្ឋាន។ អ្វីពិសេសជាងនេះ លំនៅដ្ឋាននិមួយៗ ត្រូវបានសាងសង់ឲ្យមានបង្អួចច្រើន ដើម្បីផ្តល់នូវពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដែលការឌីសាញបែបនេះ ធ្វើឡើងសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ និងសន្សំសំចៃអគ្គិសនី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមាន​សរសេរលើបណ្តាញទំនាក់ទំនងសងង្គម នាព្រឹកថ្ងៃទី២៩ កក្កដានេះថា កម្មវិធីសម្ភោធ Sales Office& Showroom របស់បុរីវិមានសំណាងនឹងមានអ្នកឧកញ៉ា និងឧកញ៉ាប្រមាណ១០០នាក់ អញ្ជើញមកពីសមាគមឧកញ៉ាកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត មិត្តភក្តិ និងអតិថិរជនសរុប ២៧០នាក់នឹងចូលរួម។

លោកបន្តថា សូមអរគុណគ្រប់យ៉ាងចំពោះការរាប់អាន និងគាំទ្រខ្ញុំបាទ គីម ហ៊ាង និងភរិយា គង់ សំណាង ហើយក៏សូមទោសដោយមិនអាចអញ្ជើញបានគ្រប់គ្នាសម្រាប់កម្មវិធីមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here