រដ្ឋាភិបាលថៃចាប់ផ្តើមទិញដីក្នុងខេត្តChon Buriដើម្បីសាងសង់ ទីក្រុងឆ្លាតវៃ

0

ដោយ: លាងហួរ

ប្រទេសថៃ: មន្ត្រីជាន់ខ្ពស់ថៃមួយរូបបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃ នឹងទិញដីនៅភូមិTambon ក្នុងខេត្ត Chon Buriនៅចុងឆ្នាំ២០២២ដើម្បីសាងសង់ទីក្រុងឆ្លាតវៃ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC)ជាមួយ​ផែនការចំណាយទុនរហូទដល់១,៣៤ពាន់ពាន់លានបាត។

លោក Kanit Saengsuphan អគ្គលេខាធិការនៃការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO) បានមានប្រសាសន៍ថា ការិយាល័យEECOនឹងចាប់ផ្តើមទិញដីSor Por kor នៅក្នុងភូមិចំនួនបួនក្នុងស្រុក Bang Lamung នៃខេត្តChon Buri នៅចុងឆ្នាំនេះរឺដើមឆ្នាំក្រោយ។ Sor por Korគឺជាដី ដែលចែកជូនកសិករគ្មានដីធ្វើស្រែចំការ ហើយដីនេះមិនអាចលក់ដោយស្របច្បាប់បានទេ។

លោក Kanit បានបន្តថា ដីដែលត្រូវទិញនៅដំណាក់កាលដំបូងរួមមានភូមិBan Bueng (Moo6)  Ban Mab Phuk Thong ( Moo 11)   Ban Nok (Moo 12) និង ភូមិBan Nong Phak Kood (Moo 13)នៅតំបន់Tambon Huay Yai។

ដីដែលគ្រោងសាងសង់ទីក្រុងឆ្លាតវៃនេះ ភាគច្រើនជាដីស្រែចម្ការ ដែលអ្នកភូមិបានដាំដើមកៅស៊ូ ដើមត្នោត ដើមដូង និងដំឡូងមី។

លោក Kanit បានបន្ថែមថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO)បានបញ្ជូនក្រុមរបស់ខ្លួន ទៅធ្វើសវនាការជាសាធារណៈ ហើយផែនការនេះទទួលបានការគាំទ្រ ប៉ុន្តែក៏មានអ្នកប្រឆាំងផងដែរ។

ប្រភពពី EECO បានបង្ហាញថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO)នៅតែស្ថិតក្នុងដំណើរការចរចា តម្លៃដីជាមួយកសិករ ខណៈដែលពួកគេជាច្រើនគិតថា តម្លៃដីដែលបានផ្តល់ជូនគឺទាបពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here