សៀងហៃបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបជាលើកដំបូងទៅកាន់តំបន់អាស៊ីកណ្តាល

0

ដោយ៖ លាងហួរ

ចិន៖ អគ្គនាយកដ្ឋានពន្ធគយ នៃក្រុងស៊ាងហៃ បានឱ្យដឹងថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានចាកចេញពីទីក្រុងសៀងហៃ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទៅកាន់ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

ការចេញដំណើរនេះបានកត់សម្គាល់ឱ្យឃើញពីការបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបលើកដំបូងពីទីក្រុងសៀងហៃទៅកាន់អាស៊ីកណ្តាល។

ដោយសារជំងឺរាតត្បាតកូវីដ១៩ក្នុងឆ្នាំនេះ ទីក្រុងសៀងហៃបានផ្អាកជាបណ្តោះអាសន្ននូវសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប និងបានចាប់ផ្តើមឡើងវិញ ក្នុងខែឧសភា  ដោយសារមានតម្រូវការខ្លាំងពីសហគ្រាសពាណិជ្ជកម្មបរទេស។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ទីក្រុងសៀងហៃបានគ្រប់គ្រងរថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួន១២គ្រឿង ដែលដឹកបានទំនិញជាង៧.២៣៤តោន ដែលមានតម្លៃ២៩៣លានយ័ន (ប្រហែល៤៣,៥លានដុល្លារអាមេរិក)។

ទីក្រុងសៀងហៃបានបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបលើកដំបូងរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ ទីក្រុងនេះមានផ្លូវដឹកទំនិញចំនួន៩ ដែលទៅដល់ទីក្រុងចំនួន១៣នៅក្នុងប្រទេសចំនួន៥ ក្រោមគម្រោងខ្សែក្រវាត់ និងផ្លូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here