តាមរយៈញត្តិគាំទ្ររបស់ខ្លួន ថ្នាក់ដឹកនាំគ្រប់រូបនិងបុគ្គលិកគេហទំព័រPropertyarea.asia បានមើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមស្មារតី នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយធានាបានដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនអាចជាប់គាំងនូវវិបត្តិនយោបាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល។
ជាពិសេសជាការធានា ឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការ ការងារប្រព្រឹត្តទៅដោយរលូន និងនិរន្តរភាព ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់នាពេលកន្លងមក នូវការជាប់គាំងខាងនយោបាយ ឬអស្ថេរភាពនយោ បាយ គឺប្រទេសជាតិ និងប្រជាជនជាអ្នកខាត់បង់ និងរងផលប៉ះពាល់ ហើយប្រជាជនកម្ពុជា ក៏ពុំចង់ឃើញស្ថានភាពបែបនេះ កើតឡើងជាថ្មីច្រំដែលនោះឡើយ។







