ស្វែងយល់​ពី​អាស៊ី! តោះ​ទៅ​មើល​ស្ថាបត្យកម្មកំពូលៗចំនួន៤នៅ​ទីក្រុង​ឌូ​បៃ

0

ដោយ វុត្ថា

ភ្នំពេញ៖ អគារ​ខ្ពស់កប់ពពក​ជាច្រើន និង​ច្រើន​ប្រភេទ​បាន​ដុះ​ច្រូងច្រាង​ក្នុង​ទីក្រុង​ឌូ​បៃ ប៉ុន្តែ​មាន​អគារ​មិន​ច្រើន​ទេ ដែល​ល្បីល្បាញ​ដែល​ក្រុម​អ្នក​ទេសចរណ៍​មិនអាច​បំភ្លេចបាន នៅពេលដែល​បានធ្វើ​ដំណើរ​ទៅលេង​កម្សាន្ត ក្នុង​ទឹកដី​នៃ​ប្រទេស​ដែល​សំបូរ​ប្រេង​នៅលើ​ពិភពលោក។

គេហទំព័រ www.propertyarea.asia សូម​លើកយក​អាគារ​មួយចំនួន​ដែល​ភាពល្បីល្បាញ​បំផុត​នៅក្នុង​ទីក្រុង​ឌូ​បៃ មក​បង្ហាញជូន​ប្រិយមិត្ត​អ្នកអាន។

អគារ Burj Khalifa 

អគារ Burj Khalifa ជា​អគារ​ដែល​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក ដែលមាន​កំពស់​ប្រមាណ​ជា៨២៩ ម៉ែត្រ។ អាគារ​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ២០០៤ និង​បញ្ចប់​ទាំងស្រុង​នៅក្នុង​ឆ្នាំ២០០៩ ព្រមទាំង​ត្រូវគេ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១។ អគារ​នេះ​ដ៏​អស្ចារ្យ​មួ​នេះ ត្រូវបាន​ចំណាយ​ថវិការ​អស់​ចំនួន១៥០០លាន​ដុល្លារ ហើយ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ជាច្រើន ដែលមាន​ប៉ម​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក។

 

អគារ Burj Khalifa អគារ​នេះ គឺជា​អគារ​ប្រើប្រាស់​ពាណិជ្ជកម្ម​ចម្រុះ ហើយ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​នៃ​ទីក្រុង​ឌូ​បៃ​មួយទៀត ហើយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ទាក់ទាញ​បំផុត​ដែល​ក្រុម​អ្នក​ទេសចរណ៍​មិនអាច​បំភ្លេចបាន។

អគារ Almas Tower

អគារ Almas Tower មាន​កំពស់៨៦ជាន់ និង៣៦៨ម៉ែត្រ ដែល​សាងសង់​នៅ​មាត់បឹង Jemeirah នៅក្នុង​ទីក្រុង​ឌូ​បៃ ។ អគារ​នេះ ត្រូវបាន​សាសង់​នៅក្នុង​ឆ្នាំ ២០០៥ និង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០០៩ ដែល​ចំណាយ​ថវិកា​អស់​ថវិកា​ចំនួន៣,៦ពាន់​លាន​លុយ​អារ៉ាប់​រួម ជា​ប្រភេទ​អគារ​ការិយាល័យ​ពាណិជ្ជកម្ម។ អគារ​នេះ មាន​រូបរៀង​ដែល​ទាក់ទាញ​បំផុត​ដែល​ឆ្នៃ​ឡើង​ប្រកបដោយ​ស្ថាបត្យកម្ម​ទំនើប និង​បច្ចេកវិទ្យា​ខ្ពស់។

អគារ Cayan Tower

អគារ Cayan ដែល​គេ​ស្គាល់​ថា​ជា​អគារ Infinity Tower មាន​កម្ពស់៣០៦ម៉ែត្រ​និង៧៥ជាន់​ស្ថិតនៅ​ទីក្រុង Dubai ប្រទេស​អារ៉ាប់​រួម ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​អ​ច លន​ទ្រព្យ​ដ៏​ធំ គឺ Cayan ។

អគារ​នេះ​ត្រូវបាន​រចនា​ឡើង ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីល្បាញ​គឺ Skidmore Owings និង Merrill SOM។  អាគារ Cayan Tower ជា​ប្រភេទ​អគារ​ផ្ទះល្វែង​ដ៏​ប្រណីត​ដែលមាន​រូបរាង​រាង​ប្លែក​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។ ជាន់​នៃ​គារនីមួយៗ មាន​រាង​កំណត់១.២ ដឺ​ក្រេ តាម​ទ្រនិចនាឡិកា​ពី​ជាន់​ខាងក្រោម ដែល​ធ្វើឱ្យ​ប៉ម​នេះ​មាន​ទម្រង់​ខុសប្លែក​ពីគ្នា​តាម​រចនាបទ​ថ្មី​ប្រកបដោយ​ប្រសិទ្ធភាព និង​អាចធ្វើ​ឡើងវិញ​បាន។

អគារ​ Cayan ត្រូវបាន​សម្ពោធ​ដាក់អោយ​ដំណើការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី១០  ខែមិថុនា​ឆ្នាំ២០១៣ ។

អគារ Princess Tower

អគារ​Princess Tower មាន​កំពស់១០១ ជាន់ និង៤១៣ ម៉ែត្រ ដែល​ស្តិ​ត​នៅក្នុង​តំបន់ Marina ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម។ អគារ​នេះ​ជា​ប្រភេទ​អគារ​ស្នាក់នៅ ហើយ​មាន​កំពស់​លំដាប់​ទី៣ បន្ទាប់ពី​អគារ​អគារ​ផ្សេងទៀត​នៅក្នុង​ទីក្រុង ។ អគារ​នេះ បាន​ជាប់​កំណត់ត្រា ជា​អគារ​ដែលជា​អគារ​ស្នាក់នៅ​ខ្ពស់​ជាងគេ​នៅក្នុង​ពិភពលោក កាលពី​ឆ្នាំ ២០១២ រហូត២០១៥ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​អគារ​នេះ មាន​រចនាបទ​ប្រកបដោយ​ស្ថាបត្យកម្ម​ទំនើប និង​ទាក់ទាញ។ អគារ​នេះ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០០៦ និង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here