ដោយៈសុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវមហិច្ឆតាថា ប្រទេសកម្ពុជាចង់ឱ្យរាជធានីភ្នំពេញ ក្លាយជាទីតាំងកណ្តាល នៃលេខាធិការដ្ឋានRCEP ដែលមានប្រទេសទាំង១៥ ជាសមាជិក។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។
-->
សម្តេចតេជោបានថ្លែងថា “ក្នុងកំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាននេះ កម្ពុជាមានមហិច្ឆតា ចង់ក្លាយជាទីតាំងនៃលេខាធិការដ្ឋានអាសិប ដែលមានប្រទេស១៥ អាស៊ាន១០ ជាមួយដៃគូ៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវេលហ្សេឡង់”។

សម្តេចបានបញ្ជាក់ថា “យើងចង់ឲ្យមានលេខាធិការដ្ឋានRCEPមួយ ដាច់ដោយឡែក ហើយសូមយកភ្នំពេញជាទីតាំង”។សម្តេចតេជោបានបន្តថា “ដូច្នេះយើងក៏ត្រូវធ្វើការជាមួយដៃគូអាស៊ានរបស់យើង តែយើងក៏ត្រូវធ្វើការជាមួយដៃគូផ្សេងទៀត”។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានដាក់សំណើរនេះ ទៅកាន់ប្រទេសចិន និងប្រទេសអូស្ត្រាលីរួចរាល់ហើយ ហើយនឹងលើកសំណើជាមួយជប៉ុននៅក្នុងថ្ងៃស្អែក៕

