ដោយ : គង់ សូរិយា
ភ្នំពេញ : មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ និងជាកន្លែងដើរកំសាន្តនៅរាជធានីភ្នំពេញដំបូងគេ The City Gate ដែលវិនិយោគដោយក្រុមហ៊ុន Yuetai Groupនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩ខាងមុខនេះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ខណៈគម្រោងមួយចំនួនបានលក់អស់ទាំងស្រុងរួចហើយមកទល់ពេលនេះ។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះ ទទួលបានសម្បទានជួលរយៈពេល ៥០ ឆ្នាំ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញនេះ ស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែលជាបុត្រសម្ព័ន្ធរបស់ Yuetai Group។
ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមកពីខេត្តក្វាងចូវ ប្រទេស ចិន។ Yuetai Group ជាម្ចាស់គម្រោងអគារធំៗចំនួន៣ ក្នុងរាជធានីភ្នំពេញរួមមាន East One, East view និងYuetai The Garden។ Phnom Penh Harbour នឹងត្រូវសាងសង់នៅលើផ្ទៃដី ៩២,៥៣៨ ម៉ែត្រការ៉េ ដែលជាទីតាំងជួលពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងតម្លៃ ១៦,៥ លានដុល្លារ រហូតដល់ឆ្នាំ ២០៦៨ ។ គម្រោងនេះលាតសន្ធឹង ចាប់ពីគល់ស្ពានជ្រោយចង្វារទៅដល់ផ្សារ រាត្រី។
តាមផែនការ Phnom Penh Harbour នឹងមានអគារខ្ពស់ៗចំនួន២៨។ ក្នុងគម្រោងនេះរួមមាន អគារការិយាល័យ មជ្ឈមណ្ឌលសិល្បៈ ទីធ្លាសម្តែង សួនបាញ់ទឹក ផ្សារបណ្តែតទឹក ទីធ្លាកម្សាន្ត ទីធ្លាសម្តែងវប្បធម៌សិល្បៈ សណ្ឋាគារលំដាប់ផ្កាយ ៥ សាលតាំងពិព័រណ៍ និងសួនច្បារសាធារណៈជាដើម។
កញ្ញា ស្រី ពេជ្រ អ្នកគ្រប់គ្រងផ្នែកលក់នៃគម្រោង Phnom Penh Harbour បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃម្សិលមិញថា តាមផែនការការសាងសង់គម្រោង Phnom Penh Harbour ត្រូវចែកចេញជា៤គម្រោង ដោយគម្រោងទី ៣ ដែលរួមមានផ្ទះអាជីវកម្ម និងខុនដូចំនួន ៩ នឹងត្រូវសាងសង់មុនគេ ដោយមានអគារខ្ពស់បំផុត៥០ជាន់។ កញ្ញាបានបន្តថា “សក្តានុពលទីតាំងភូមិសាស្រ្តបានធ្វើឲ្យការលក់ប្រភេទផ្ទះអា ជីវកម្ម ដែលមានចំនួន ១៦០ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ”៕