ដោយ ៖ វត្ថា
ភ្នំពេញ ៖ ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថាវិស័យអចលនទ្រព្យបាននឹងកំពុងរីកដុះដាលក្នុងទីក្រុងភ្នំពេញគួរអោយកត់សម្គាល់ដែលស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចរីកចម្រើនក្នុងប្រទេសក៏ដូចជាក្នុងតំបន់ ។ ជាក់ស្តែងតាមទិន្ន័យបង្ហាញថា មានអាគារខ្ពស់ៗចាប់ពី 100 ម៉ែត្រឡើងចំនួន ១៣ អគារបាននឹងកំពុងស្ថិតនៅក្នុងការសាងសង់ ដើម្បីបង្អួតទីក្រុងភ្នំពេញ ក៏ដូជា ទាក់ទាញក្រសែភ្នែកអ្នកវិនិយោគិនបរទេសអោយក្រឡេងមើលប្រទេសកម្ពុជានាពេលអនាគត។ តាមគម្រោង អគារទាំង 13 នេះ នឹងបញ្ចប់ក្រោយឆ្នាំ 2030 តែយ៉ាងក្តីអគារមួយចំនួនត្រូវបានផ្អាកការសាងសង់ និង មួយចំនួនទៀត បោះបង់ការសាង់សង់។
អគារ Thai Boon Roong Trade Center គឺជាអគារខ្ពស់ជាងគេ លំដាក់លេខ ១1 ដែលនឹងសាងសង់នៅក្នុងទឹកដីខណ្ឌចំការមន ។ អគារ Olypia City Tower ស្ថិតនៅក្នុងសាងសង់ក្នុងទឹកដីខណ្ឌ 7មករា ។ អគារ Gold Tower 42ស្ថិននៅក្នុងស្រពិចស្រពិល ស្ថិតនៅក្នុងទឹកដីខណ្ឌចំការមន។ អគារ The Bridge កំពុងសាងសង់ក្នុងទឹកដីខណ្ឌចំការមន។ អគារ Times Center ត្រូវបានគេបោះបង់ចោលការសង់ដែលអគារមួយនេះស្ថិតនៅក្នុង ខណ្ឌ ៧ មករា ។ អគារ Diamond Twin Tower កំពុងសាងសង់ស្ថិតនៅក្នុងតំបន់កោះពេជ្យ ។ អគារ D.I. Riviera Tower A, B កំពុងសាងសង់ស្ថិតនៅក្នុងតំបន់កោះពេជ្អគារ Sky Villas កំពុងសាងសង់ស្ថិតនៅក្នុងខណ្ឌ ៧មករា។ អគារ Casa Meridian កំពុងសាងសង់ស្ថតិនៅក្នុងតំបន់កោះពេជ្រ។ អគារ Bali Scenery (North Tower) កំពុងសាងសង់ស្ថិតនៅក្នុងខណ្ឌចំការមន។ អគារ Platinum Bay ស្ថិតនៅក្នុងខណ្ឌចំការមន និង អគារ Thai Bonroong Trade Building កំពុងសាងសង់ស្ថិតនៅក្នុងខណ្ឌចំការមន។