ក្រុមហ៊ុន Prince Real Estate ត្រៀម​ទុន ១០ពាន់​លាន​ដុល្លារ​វិនិយោគ​នៅ​កម្ពុជាសម្រាប់ ១០ឆ្នាំ​ខាងមុខ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន Prince Real Estate Group បាន​បង្ហើប​ថា ក្រុមហ៊ុន​នេះ​គ្រោង​ពង្រីក​ទុន១០ពាន់​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់១០ឆ្នាំ​ខាងមុខ​និង​ជ្រើស​យក​ប្រទេស​កម្ពុជា ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ​ស្នូល ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​តំបន់។

លោក លី ម៉ិញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ការិយាល័យ​កណ្តា​ល​របស់ខ្លួន នៅ​ទីក្រុង​កោះ​ពេជ្រ​កាលពី​ថ្ងៃទី១៩ វិច្ឆិកា​កន្លងមកនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខនេះ ក្រុមហ៊ុន​នឹង​យក​ប្រទេស​កម្ពុជា​ជាទី​តាំង​យុទ្ធសាស្ត្រ​ស្នូល ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​ក្រុមហ៊ុន នឹង​បន្ត​បណ្តាក់ទុន​យ៉ាងតិច​ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​ក្រុមហ៊ុន ទៅកាន់​ប្រទេស​សឹង្ហ​បុរី ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។

លោក​បន្តថា “Prince នឹង​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ ដែលមាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​លោក​មើលឃើញថា កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។

វត្តមាន​រយៈពេល​បី​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប មាន​ស្ថាប័ន និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន៣០ក្រុមហ៊ុន ដែល​បាន​វិនិយោគទុន​ជា​ទឹ​ប្រាក់​សរុប​លើសពី២០០០ លាន​ដុល្លារ​អាមេរិក និង​មាន​ដី​បម្រុង​សរុប​ជាង ១០លាន​ម៉ែត្រការ៉េ សម្រាប់ធ្វើ​ការអភិវឌ្ឍ ដែល​ស្មើនឹង​ទំហំ​គម្រោង​អភិវឌ្ឍន៍​សរុប​ចំនួន១៥លាន​ម៉ែត្រការ៉េ។

លោក លី ម៉ិ​ញ បាន​បន្ថែមថា ដើម្បី​បង្ក​ភាពងាយស្រួល និង​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​រួមមួយ​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប ដើម្បី​ប្រមូលផ្តុំ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា អាចធ្វើ​ការ​ជារួម​ជុំគ្នា នៅ​ទីតាំង​តែមួយ ដោយ​អគារ​ទាំងមូល​បាន​ប្រើប្រាស់​រចនាបថ​បែប​ថ្មី​ទំនើប ដោយ​រួមបញ្ចូល​គ្នា ជាមួយនិង​ការិយាល័យ​លក្ខណៈ​អេកូឡូស៊ី និង​សន្សំសំចៃ​ថាមពល ដែលជា​កាត់បន្ថយ​ការបំពុល​បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here