អ្នកវិនិយោគចិនៈ ប្រជាជនរស់នៅរាជធានីភ្នំពេញនឹងកើនដល់ចន្លោះពី៦ទៅ៨លាននាក់នាពេលអនាគត

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកវិនិយោគចិនធំមួយបានអះអាងថា ទីក្រុងភ្នំពេញនឹងមានកំនើនប្រជាជនច្រើននាពេលអនាគត ដោយប្រជាជនរស់នៅទីក្រុងនេះនឹងកើនឡើងចន្លោះពី៦ទៅ៨លាននាក់។

លោក Kong Jian Mingប្រធានក្រុមហ៊ុនJOVAN Group ដែលកំពុងបោះទុន១០០០លានដុល្លារ សាងសង់បុរីJOVAN CITY ទំហំ១៤០ហិកតា នៅតំបន់ផ្លូវជាតិលេខ៦អា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា នឹងបន្តកើនឡើងខ្ពស់ នៅរាជធានីភ្នំពេញ ដោយសារទីក្រុងនេះ នឹងមានមនុស្សរស់នៅរាប់លាននាក់នាពេលអនាគត ពិសេសប្រជាជនកម្ពុជាជាង៦០ភាគរយ មានអាយុត្រឹម៤០ឆ្នាំចុះក្រោម។

លោកបន្តថា គោលដៅនៃការវិនិយោគរបស់ JOVAN Group នៅកម្ពុជា គឺដើម្បីចូលរួមលើកកម្ពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង

ការលើកឡើងខាងលើនេះ គឺមានភាពស្រដៀងគ្នានឹងការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionដែលបានសិក្សាកាលពីពេលថ្មីៗនេះថា ចំនួនប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ចន្លោះ៤,៥ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ។

ជាមួយគ្នានេះ អ្នកជំនាញអចលនទ្រព្យកម្ពុជា បានលើកឡើងថា តម្រូវការលំនៅដ្ឋានពិតជាមានការកើនឡើង ដោយសារជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របពេលនិន្នាការរីមចម្រើននៃទីក្រុងកាន់តែធំ មានមនុស្សរស់នៅកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here