ដោយ: លាងហួរ
បាងកក: ផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បានបន្ថែមរថភ្លើងចំនួនពីរបន្ថែមទៀតលើផ្លូវតភ្ជាប់ រវាងទីក្រុងបាងកក-Padang Besar និងត្រឡប់មកវិញចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួយសម្រួលដល់អ្នកដំណើរ ដែលមានបំណងទៅទស្សនាប្រទេសម៉ាឡេស៊ី។
នាយកមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ SRT លោក Ekarat Sriarayanphong បាននិយាយថា ការផ្លាស់ប្តូរនេះ មានគោលបំណង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ នៅតំបន់ភាគខាងត្បូង និងទាក់ទាញភ្ញៀវទេសចរណ៍ មកពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ នៅតាមព្រំដែនថៃ-ម៉ាឡេស៊ី។








