ដោយ : វុត្ថា
ភ្នំពេញ : មហាសេដ្ឋីនៅលើពិភពលោកតែងតែជិះរថយន្តទំនើប និងបង្ហាញពីការរស់នៅប្រកបដោយភាពស៊ីវីល័យនៅក្នុងសង្គម តែពិតជាមិនគួរអោយជឿឡើយ សម្រាប់មហាសេដ្ឋី៥ ដែលមានលុយច្រើនជាគេនៅលើពិភពលោក បែរជាជិះរថយន្តថោក និងប្រើប្រាស់ការរស់នៅប្រកបដោយភាពសមញ្ញបំផុត ដោយពួកគេគិតថា មានផាសុខភាព និងភាពស្រស់ស្រាយជាមួយជីវិតបែបនេះ។

គេហទំព័រ Propertyarea.asia សូមបកប្រែពីគេហទំព័រGURU ដែលបានចុះផ្សាយចុះផ្សាយពីមហាសេដ្ឋីពិភពលោក៥រូបនេះ កាលពីពេលថ្មីៗនេះនៅក្នុងគេហទំព័រពត៌មានរបស់ខ្លួន។

១ លោក Jeff Bezos
លោក Jeff Bezos ជាមហាសេដ្ឋីពិភពលោក ឈរនៅក្នុងលំដាប់លេខរៀងទី១ ដែលមានលុយរហូតដល់ចំនួន១៥៧ពាន់លានដុល្លារ សហរដ្ឋអាមេរិកប្រចាំឆ្នាំ២០១៨នេះ គឺជាស្ថាបនិកនិងម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញ ដ៏ធំបំផុតនៅក្នុងពិភពលោក។
មហាសេដ្ឋីរូបនេះជិះរថយន្តម៉ាក Honda Accord សេរី ឆ្នាំ១៩៩៦ តម្លៃ $24,509 ប៉ុណ្ណោះ។
-->

២. លោក Steve Ballmer
លោក Steve Ballmer ជាអតីតអគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Microsoft ចន្លោះឆ្នាំ ២០០០ ដល់ឆ្នាំ២០១៤ និងបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Los Angeles Clippers ដែលមានលុយរហូតដល់៤១,២ពាន់លានដុល្លារអាមេរិក តែបែរជាជិះរថយន្តម៉ាក Ford Fusion Hybrid តម្លៃ$16,299។

៣.លោក Jack Ma
លោក Jack Ma Yun ជាមហាសេដ្ឋីជនជាតិចិន និងជាម្ចាក់ក្រុមហ៊ុន Alibaba Group ដែលមានលុយរហូតដល់៣៥.៦ពាន់លានដុល្លារ ជិះរថយន្តម៉ាក SUV Roewe RX5 តម្លៃ $22,300។

៤.លោក Mark Zuckerberg
លោក Mark Zuckerberg ជាម្ចាស់និងស្ថាបនិកក្រុមហ៊ុន Facebook ដែលមានលុយរហូតដល់៥៦.៤ពាន់់លានដុល្លារ ជិះរថយន្តម៉ាកAcura TSX, Volkswagon GTI តម្លៃ $31,555 ។

៥. លោក Warren Buffet
លោក Warren Buffett ជាមហាសេដ្ឋីពិភពលោក លោកមានលុយចំនួន៨៥,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក និងម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Berkshire Hathaway ជិះរថយន្តម៉ាក2014 Cadillac XTS តម្លៃចាប់ពី $17,896 – $24,380 ប៉ុ ណ្ណោះ៕