ទំហំពាណិជ្ជកម្មរបស់មហាយក្សចិនឈានដល់ទឹកប្រាក់ជិត ៣ទ្រីលានដុល្លារ

0

ដោយៈ សុខុម

ប៉េកាំង: ទិន្នន័យផ្លូវការបង្ហាញថា  ពាណិជ្ជកម្មទំនិញបរទេសរបស់មហាយក្សចិន សម្រេចបានកំណើន៩,៤% ឈានដល់២,៩៤ទ្រីលានដុល្លារអាមេរិក អំឡុងឆមាសទី១ ដើមឆ្នាំ២០២២។ នេះបើយោងទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីពេលថ្មីៗនេះ។

យោងតាមរដ្ឋបាលគយទូទៅ (GAC) របស់មហាយក្សចិន ឱ្យដឹងថា ការនាំចេញ សម្រេចបានកំណើន១៣,២% ឈានដល់១,៦៥ទ្រីលានដុល្លារអាមេរិក។ ចំណែកឯការនាំចេញ សម្រេចបានកំណើន៤,៨%ឈានដល់១,២៨ទ្រីលានដុល្លារអាមេរិក។

លោកLi Kuiwen អ្នកនាំពាក្យរដ្ឋបាលគយទូទៅនិយាយថា “កំណនពាណិជ្ជកម្មបរទេស បានកើនឡើងយ៉ាងខ្លាំងក្នុងខែឧសភា និងខែមិថុនា”។

នៅពេលការរឹតបន្តឹង និងការគ្រប់គ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ប្រសើរឡើង ហើយគោលនយោបាយគាំទ្រ កំណើនចូលជាធរមាន បណ្ដាសហគ្រាសពាណិជ្ជកម្ម បរទេសបានបន្តការងារ និងផលិតកម្មឡើងវិញចាប់តាំងពីខែឧសភា។

ពាណិជ្ជកម្មនាំចេញរបស់ចិន សម្រេចបានកំណើន១៤,៣%ក្នុងខែមិថុនា បើធៀបនឹងកំណើន៩,៥%ក្នុងខែឧសភា និង០,១%ក្នុងខែមេសា។

នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយដៃគូពាណិជ្ជកម្ម កំពូលទាំង៣របស់ខ្លួន គឺអាស៊ាន សម្រេចបានកំណើន១០,៦% ជាមួយសហភាពអឺរ៉ុប សម្រេចបានកំណើន៧,៥% និងជាមួយសហរដ្ឋអាមេរិក សម្រេចបានកំណើន១១,៧%។

ចាប់ពីខែមករា ដល់ខែមិថុនា ពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” សម្រេចបានកំណើន១៧,៨% និងជាមួយបណ្ដាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់” (RCEP) សម្រេចបានកំណើន៥,៦%។

ចំពោះប្រភេទទំនិញ ការនាំចូល និងនាំចេញផលិតផលមេកានិក និងអគ្គិសនី សម្រេចបានកំណើន៤,២% ដែលស្មើនឹង៤៩,១%នៃចំនួនសរុប។

សហគ្រាសឯកជនបានដំណើរការយ៉ាងរឹងមាំ ខណៈការនាំចូល និងការនាំចេញរបស់ពួកគេ សម្រេចបានកំណើន១៣,៦% ក្នុងឆមាសទី១ ដើមឆ្នាំនេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here