តំបន់ស្ថិតក្នុងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤បាននិងកំពុងលេចចេញគំរោងវិនិយោគផ្ទះលំហែរកាយបណ្តើរៗ

0

ដោយៈ ជេស៊ីកា

កណ្តាលៈ ជាមួយនឹងដងព្រែក បឹង ធម្មជាតិជាច្រើន គួបផ្សំនឹងស្ថានភាពអំណោយផលលើផ្នែកដីចម្ការ អ្នកវិនិយោគជាវច្រើនបាន និងកំពុងចាប់អា​រម្មណ៍សាងសង់ផ្ទះលំហែរកាយ និងគំរោងវិនិយោគរមណីយដ្ឋានលំហែរបណ្តើរៗហើយ។

មានចម្ងាយត្រឹមប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយដ្ឋាភិបាលហើយ និងត្រៀមបញ្ចប់នាពេលខាងមុខ ស្របពេលតម្រុយផ្លូវមួយចំនួន ត្រូវបានបោះបង្គោ​លបណ្តើរៗហើយផងដែរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានចុះទៅកាន់តំបន់នេះ កាលពីថ្ងៃទី១៤ សីហាបានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ មានចម្ងាយមិនឆ្ងាយឡើយពីរាជធានីភ្នំពេញ ដែលនេះជាមូលហេតុធ្វើឲ្យដីតំបន់នេះបន្តឡើងថ្លៃ និងមានតម្រូវការច្រើននាពេលបច្ចុ ប្បន្ន។

លោកបន្តថា “ជាក់ស្តែងទោះបីផ្លូវនេះមិនទាន់សាងសង់ក្តី ប៉ុន្តែតម្លៃដីបានហក់ឡើងចន្លោះពី១០ ទៅ២០ដុល្លាររួចទៅហើយក្នុងមួយម៉ែត្រការ៉េ”។លោកបន្តទៀតថា ភាពអំណោយផលនៃដី ទីតាំងភូមិនសាស្រ្ត នឹងប្រែក្លាយតំបន់នេះ ក្លាយជាតំបន់វិនិយោគដីនិងផ្ទះលំហែរកាយ ដ៏ពេញនិយមនាពេលអនាគត”។

លោកយិន លាងគង់បានបន្តថា ទោះបីជាផ្លូវនេះទើបបានបោះបង្គោលកំណត់ព្រំខ្លះៗក្តី ប៉ុន្តែបច្ចុប្ប​ន្ន ផ្ទះលំហែរកាយបានលេចឡើងប ណ្តើរៗហើយ ជាមួយនឹងអ្នកវិនិយោគជាច្រើនបាន និងកំពុងត្រៀមធ្វើការវិនិយោគដីលំហែរកាយ និងរៀបចំរមណីយដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ណ៍ផងដែរ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា  ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូ​ម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីនធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។

លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here