សេដ្ឋកិច្ចម៉ាឡេស៊ី ហក់ឡើងខ្ពស់ជាងការព្យាករជាមួយនឹងកំណើនដល់ទៅ៨,៩%ក្នុងត្រីមាសទី២ ឆ្នាំនេះ

0

ដោយសុខុម

គូឡាឡាំពួ: សេដ្ឋកិច្ចនៃប្រទេសម៉ាឡេស៊ី ដែលជាសមាជិកមួយរបស់អាស៊ាន បានហក់ឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងត្រីមាសទី២ ឆ្នាំ២០២២ សារកំណើនតម្រូវការក្នុងស្រុក និងភាពធន់ទ្រាំនៃការនាំចេញ។

ទោះជាយ៉ាងណា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងបង្កហានិភ័យដល់ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ ទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera កាលពីថ្ងៃសុក្រ ទី១២ ខែសីហា។

ធនាគារកណ្តាលម៉ាឡេស៊ី បញ្ជាក់ថា ផលទុនជាតិសរុប (GDP) របស់ប្រទេសនេះក្នុងខែមេសា ដល់ខែមិថុនា បានហក់ឡើង៨,៩%បើធៀបនឹងឆ្នាំ២០២១។ កំណើននេះគឺខ្ពស់ជាងការព្យាករកំណើន៦,៧%នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ហើយកើនឡើងពី៥%ក្នុងត្រីមាសទី១។

កំណើននេះក៏ខ្ពស់ជាងក្នុងត្រីមាសទី២ ឆ្នាំ២០២១ ផងដែរ ដោយពេលនោះ GDP របស់ប្រទេសនេះសម្រេចបានកំណើន ១៦,១%បើធៀបនឹងឆ្នាំ២០២០។

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានស្ទុះងើបឡើងយ៉ាងរឹងមាំ ចាប់តាំងពីប្រទេសបានបើកព្រំដែនឡើងវិញកាលពីខែមេសា ក្រោយការបិទខ្ទប់កូវីដ-១៩ អស់រយៈពេលយ៉ាងយូរ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here