តើ​គួរ​ជួល​ផ្ទះ​គេ​សិន​ដើម្បី​ទុក​លុយ​សម្រាប់​វិនិយោគ​ឬ​យ៉ាងណា?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ស្របពេល​មានការ​ចាប់អារម្មណ៍ និង​វិនិយោគ​កាន់តែច្រើន​លើ​វិស័យ​អចលនទ្រព្យ ការ​មាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយ អាចធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នក​មានបាន នាពេល​អនាគត ហេតុនេះ​អ្នកជំនាញ​ថា គួរ​ជួល​ផ្ទះ​គេ​រស់នៅ​សិន ដើម្បី​ទុក​លុយ​វិនិយោគ។

លោក ម៉ឹង លាង​ហ៊​ន អ្នកជំនាញ​អចលនទ្រព្យ​បាន​ប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ការជួល​ផ្ទះ​គេ​ជា​រឿង​ល្អ នៅពេលដែល​យើង​មិនទាន់មាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​ដោយ​លុយ​ខ្លួនឯង​ទាំងស្រុង។ ឧទាហរណ៍ បើ​ប្តី​និង​ប្រព​ន្ឋ​រកបាន​ចំណូល៥០០ដុល្លារ​ក្នុង​មួយខែ​ដូចគ្នា យើង​ដក៥០០ដុល្លារ​មកប្រើប្រាស់ ដោយ​យក១០០ដុល្លារ​ជួល​ផ្ទះ និង​សល់​ពី​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ។

លោក​បន្តថា “ដូច្នេះ​យើង​អាច​ខ្ចី​ឥណទាន​ពី​ធនាគារ​យកមក​ទិញ​ដី ហើយ​យកលុយ​ដែល​សល់​លុយ៥០០ដុល្លារ​ទៀត សម្រាប់​បង់​ឲ្យ​ធនាគារ។ បន្ទាប់ពី​ទិញ​ដី​បាន​ហើយ យើង​អាចដាក់​ដី​យើង​សម្រាប់​ជួល ឬ​ធ្វើ​អ្វីមួយ។លោក​បន្តថា “បន្ទាប់ពី​បី​ទៅ​បួន​ឆ្នាំ ក្រោយពី​យើង​បង់លុយ​ធនាគារ​ចប់​ហើយ គឺ​យើង​បាន​ដី​នោះ​ជា​ទ្រព្យ​របស់​យើង។ បន្ទាប់មក​យើង​ខ្ចីលុយ​ពី​ធនាគារ​ម្តងទៀត យកលុយ​ទៅ​វិនិយោគ​លើដី​នោះ​ដោយ​ធ្វើ​ផ្ទះជួល ហើយ​អ្នក​មក​ជួល​ផ្ទះ​យើង គឺជា​អ្នករក​ចំណូល​បង់​ឲ្យ​យើង​ប្រចាំខែ ដែល​អាច​បង់​បាន៨០ទៅ១០០ភាគរយ នៃ​លុយ​ដែល​យើង​ត្រូវ​បង់​ធនាគារ។

លោក ម៉ឹង លាង​ហ៊​ន បាន​បន្តថា ផ្ទុយទៅវិញ បើ​យើង​ទិញ​ផ្ទះ​បង់​រំលស់ យើង​អាច​បាន​ផ្ទះ​តែ១ក្នុង​រយៈពេល១០ឆ្នាំ ប៉ុន្តែ​ក្នុងករណី​ប្តី ប្រព​ន្ឋ​មាន​ប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យ​ប្តី​បាត់បង់​ការងារ តើ​យើង​អាចមាន​ល​ទ្ឋ​ភាព​បង់​បន្តទៀត​ឬ​យ៉ាងណា? ហើយ​ការទូទាត់​នៅតែ​អាច​ទូទាត់​បាន​ឬ​យ៉ាងណា?។ ហេតុនេះ​ជា​យោបល់​ខ្ញុំ យើង​គួរ​ទិញ​អចលនទ្រព្យ​សម្រាប់ធ្វើ​ផ្ទះជួល ដើម្បី​ឲ្យ​អ្នក​ជួល​ផ្តល់​ចំណូល​ដល់​យើង និង​បង់​ធនាគារ​ជំនួស​យើង។

លោក​បាន​បន្ត​លើក​ជា​សំណួរ​សម្រាប់​ពិចារណា​ថា ហេតុ​អីយើ​ង​ត្រូវធ្វើ​បន្ទប់​ជួល ដើម្បី​រក​ចំណូល​ពី​ការជួល​ត្រលប់​វិញ? ដោយសារ​យើង​អាចមាន​ប្រភព​ចំណូល​លើសពី​ពីរ​ផ្នែក ទី១ ចំណូល​ប្តី ទី២ចំណូល​ប្រព​ន្ឋ ទី៣ ចំណូល​ពី​ផ្ទះជួល។ ហេតុនេះ​បើទោះបីជា​ភាគី​ប្តី ឬ​ប្រព​ន្ឋ​បាត់បង់​ចំណូល ក៏​យើង​នៅមាន​ល​ទ្ឋ​ភាព​ទិញ​ផ្ទះ​បានដែរ។

លោក​លាង​ហ៊​ន​បាន​បន្តថា ជា​យោបល់​របស់ខ្ញុំ បន្ទាប់ពី​យើង​បង់លុយ​ធនាគារ​អស់ យើង​ត្រូវធ្វើ​គំរោង​ទី២ ហើយ​នៅ​បន្ត​ជួល​ផ្ទះ​សិន​ទៅ។ ធ្វើ​ឲ្យ​ជីវិត​យើង​លំបាក​សិន​ខ្លះទៅ ដើម្បី​យើង​យក​ពេលវេលា និង​លុយ​របស់​យើង​ទៅ​វិនិយោគ​ធ្វើ​ផ្ទះជួល​បន្តទៀត ហើយ​នៅពេល​យើង​ធ្វើ​ផ្ទះជួល​បាន​ពីរ ចំណូល​យើង​អាច​ទទួលបាន១០០០ដុល្លារ ហើយ​ប្តី​ប្រព​ន្ឋ​យើង​បាន១០០០ដុល្លារ​ក្នុង​មួយខែ​ទៀត នឹងធ្វើ​ឲ្យ​ចំណូល​របស់​យើង​កើន​ដល់២០០០ដុល្លារ​ក្នុង​មួយខែ ពេលនោះ​យើង​ចង់​ទិញ​ផ្ទះ​សម្រាប់​ស្នាក់នៅ គឺ​យើង​យក​ចំណែក​តែ៥០ភាគរយ នៃ​ចំណូល​ផ្ទះជួល​របស់​យើង ទៅ​បង់​ធនាគារ​សម្រាប់​ថ្លៃ​ផ្ទះ​របស់​យើង។

ដូច្នេះ​ប្រាក់ខែ​របស់​យើង​ក៏​នៅសល់ លុយ​បាន​ពី​ការជួល​ផ្ទះ​ក៏​សល់​ក្នុង​មួយខែ១៥០០ដុល្លារ។ ដូច្នេះ​ទោះជា​មាន​បញ្ហា​អ្វីមួយ ក៏​យើង​មាន​លំហូរ​សាច់ប្រាក់​សម្រាប់​ទ​ប់​ទល់​បានដែរ នេះ​ជាល​ក្ខ​ខ័​ណ្ឌ​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​មិន​ប្រឈម​ហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here