ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសវៀតណាមគ្រោងបោះទុន ១២៥លានដុល្លារ ដើម្បីសាងសង់អគារ ពាណិជ្ជកម្ម Times Square កំពស់ ៤០ជាន់ ស្មើនឹង ១៦០ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម។
អគារនេះមានរចនាបទស្ថាបត្យកម្មទំនើបបំផុត ដែលវិយោគដោយក្រុមហ៊ុន Times Square (Vietnam) Investment Joint Stock Company ។ អគារនេះ គឺជាអគារខ្ពស់កប់ពពកមួយ ក្នុងចំណោមផ្សេងទៀត បន្ទាប់ពីអគារ Saigonn One Tower និងអគារ Bitexo Financial Tower ។
បច្ចុប្បន្នអគារនេះ ជាអគារខ្ពស់កប់ពពកលំដាប់ទី៦ នៅក្នុងទីក្រុងហូជីមីញ និង លំដាប់ទី២៣ នៅទូទាំងប្រទេសវៀតណាម។
អគារ Times Square គឺជាអគារប្រភេទសណ្ឋាគារ The Reveries Saigon ដែលជាសណ្ឋាគារទំនើប និងនាំមុខគេនៅក្នុងពិភពលោកមាន២៨៦បន្ទប់ សេវាកម្មអាផាតមិន៨៩យូនីត ផ្សារទំនើប និង ការិយាល័យធ្វើការជាច្រើនផងដែរ។
អគារនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០០៨ និងបានបញ្ចប់នៅក្នុងឆ្នាំ ២០១១ ៕