ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង រៀបចំបញ្ចប់ផែនការមេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជា ដែលគ្រោងចំណាយទុន ប្រមាណ៥០ពាន់លានដុល្លារអាមេរិក។

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង រៀបចំបញ្ចប់ផែនការមេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជា ដែលគ្រោងចំណាយទុន ប្រមាណ៥០ពាន់លានដុល្លារអាមេរិក។

គំរោងចំណាយនេះ នឹងផ្តោតសំខាន់លើគម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្ម មានតម្លៃកាន់តែថោកជាងមុន និងអាចមានឱកាសទាក់ទាញវិនិយោគិន ដាក់ទុកវិនិយោគ បង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារJICA និងបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ របស់ជប៉ុន ក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង ជួយដល់កម្ពុជា ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍បែបនេះ ក្នុងពិធីដាក់ឲ្យអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ(Port EDI)សាកល្បងកាលពីថ្ងៃទី១៨ សីហាកន្លងមកនេះ។
លោកបានបន្តថា “នៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើប្រាស់ពេលវេលាយូរ ក្នុងការស្នើសុំនាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់ លើការផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី”។

លោកបានបន្តទៀតថា ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុនចំនួន១២.២០០.០០០ ដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕